ជំនួប​ប្រមុខ​ការទូត​កម្ពុជា​- ចិន នៅ​ព្រឹក​នេះ​

171
ចែករម្លែក
លោក​វ៉ាង​យី​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបានជួបប្រជុំចង្អៀតនិងប្រជុំរួមជាមួយ​លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋម្រ្តីក្រសួងការបរទេស បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែតុលា​នេះ ​លោក​វ៉ាង​យី​ ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានជួបប្រជុំចង្អៀតជាមួយ​លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់ នៅវេលា​ម៉ោង ៩:៣០​ លោក​វ៉ាង យី និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ប្រជុំ​ចង្អៀត​។​បន្ត​មក​ពេលនេះ​លោក​វ៉ាង យី និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រជុំ​រួម ។​
​នៅវេលា​ម៉ោង ១១​ព្រឹក លោក​វ៉ាង យី ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​។​


​លោក វ៉ាង យី បាន​អញ្ជើញ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១​ខែតុលា ​ដើម្បី​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១១-១២ ខែតុលា​។​លោក​វ៉ាង​យី​បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា​នៅពេល​លោក​បាន​អញ្ជើញ​មកដល់​កម្ពុជា​។​


​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់​សាមគ្គីភាព​ភាតរភាព​និង​កិច្ចសហ ប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជានិង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕​សរន​/Ha

លោក​វ៉ាង​យី​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបានជួបប្រជុំចង្អៀតនិងប្រជុំរួមជាមួយ​លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋម្រ្តីក្រសួងការបរទេស បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់
លោក​វ៉ាង​យី​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបានជួបប្រជុំចង្អៀតនិងប្រជុំរួមជាមួយ​លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋម្រ្តីក្រសួងការបរទេស បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់
លោក​វ៉ាង​យី​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបានជួបប្រជុំចង្អៀតនិងប្រជុំរួមជាមួយ​លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋម្រ្តីក្រសួងការបរទេស បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់

ទីតាំងផ្សាយពាណិជ្ជកម្ម