គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែមេសា​មាន​ចំនួន​១៤​លើក​ស្លាប់​៧​នាក់​របួស​២២​នាក់​

1146
ចែករម្លែក
  • 38
    Shares

​​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​ការ​សង្កេតឃើញ​កាន់តែ​កៀក​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​គ្រោះថ្នាក់​ចរាចរ​បាន​កើន​ឡើងជា​លំដាប់​សូម​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា​។ គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៤​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​៧​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ១៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៦​នាក់​(​ស្រី​ម្នាក់​) ។​

តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ២០​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។

មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ២៥​នាក់​(​យប់​៤​នាក់​) ។​​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​២​នាក់​) ប្រជែង ៦​លើក​(​ស្លាប់​២​នាក់​) បត់​គ្រោះថ្នាក់ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១២​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៦​នាក់ របួស​សរុប ១៨២​នាក់ របួសធ្ងន់ ១១១​នាក់ របួសស្រាល ៧១​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែមេសា​មាន​ចំនួន​១៤​លើក​ស្លាប់​៧​នាក់​របួស​២២​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម