កងកម្លាំងនគរបាល យោធានិងអាវុធហត្ថបង្កើនការការទប់បង្ការបាក់ធ្លាយទំនប់អាងប្រាសាទ៥នៅស្រុកស្វាយចេក

120
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ទំនប់ខ្នងអាងប្រាសាទប្រាំ នៅឃុមតាផុស្រុកស្វាយ​ចេកខេត្តបន្ទាយមានជ័យត្រូវបានទឹកជំនន់ដែលហក់ឡើងពោប្រៀបនោះរលក់ហូរច្រោះប្រហោងដាច់និងក្លាយជារន្ធនាគនៅកន្លែងមួយចំនួនបង្ករហានីភ័យនិងគ្រោះថ្នាក់ ។

លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកអោយដឹងកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២០ថា “ប្រសិនបើទឹកបន្តហក់ឡើងវានឹងបុកដាច់ ហើយអាចធ្វើឲ្យជន់លិចលង់ភូមិ០៣ ក្នុងឃុំតាផូ ស្រុកស្វាយចេក”។

ប៉ុន្តែនៅល្ងាចថ្ងៃទី១១និងព្រឹកថ្ងៃទី១២ខែតុលា លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចប្រធានមន្ទូីរជំនាញពាក់ព័ន្ធ លោកអភិបាលស្រុកបានថ្លែងថា គណៈបញ្ជាការកងឯកភាពខេត្ត ស្រុកសូមអរគុណកម្លាំងប្រដាប់អាវុធទាំង០៣ ប្រភេទ (កម្លាំងយោធាខេត្ត កងពលតូចថ្មើរជើងលេខ៥១ នគរបាលខេត្ត កម្លាំងកងរាជអាវុធ និងជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកស្វាយចេក) ដែល បានចូលរួមសហការ សាមគ្គីគ្នាយ៉ាងសម្រាក់សស្រាំ បំពេញភារៈកិច្ច៣ថ្ងៃមកហើយ ដើម្បីទប់ខ្នងអាងប្រាសាទប្រាំ នៅឃុំតាផូ ដែលត្រូវទឹកជំនន់ហូរច្រោះដាច់ធ្លុះជាប្រហោងតូចនិងជារន្ធនាគនៅកន្លែងមួយចំនួន ដែលវាបង្ករហានីភ័យ និងគ្រោះថ្នាក់។

លោកអ៊ុ រាត្រី បានបន្តថា ៖ ក្នុងនាមគណៈបញ្ជការកងឯកភាព ក៏ដូចអាជ្ញាធរខេត្តស្រុក យើងបន្តខិតខំប្រើប្រាស់កម្លាំង មធ្យោបាយសរុប ដើម្បីគ្រប់គ្រងសភាពការណ៍ទឹកជំនន់នេះ ។

ជាមួយការជួយដោះស្រាយនេះ ខេត្តបានផ្តល់ការ៉ុង ចំនួន១.០០០ និងភេសជ្ជៈមួយចំនួនដល់ក្រុមការងារផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម