Home ព័ត៌មានជាតិ សង្គម ព្រូដិនសលកម្ព...

ព្រូដិនសលកម្ពុជាចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល “Pulse ពីក្រុមហ៊ុនព្រូដិនសល”

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse  ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា​ Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព​ (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជាការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាពដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា​​ “នៅក្រុមហ៊ុនព្រូដិនសល​ គោលបំណងរបស់យើងគឺដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។ នៅដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី Pulse យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជនរបស់យើង ដោយជួយឲ្យពួកគាត់អាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងប្រកបដោយភាពងាយស្រួល​ ជាមួយនឹងភាពកក់ក្ដៅពីផ្ទះរបស់ពួកគាត់”។

លោក Sanjay ក៏បានបន្ថែមទៀតថា “Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ព្រូដិនសល ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យនិងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ យើងកំពុងធ្វើការពង្រីកបន្ថែមទៀតនូវការផ្តល់ការការពារស្នូលរបស់យើងដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការជួយប្រជាជនបង្ការ និងពន្យារពេលការចាប់ផ្តើមនៃជំងឺ។ យើងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធជាច្រើនដើម្បីនាំយកចក្ខុវិស័យនេះមកកាន់ប្រទេសកម្ពុជា និងពង្រីកការផ្តល់ជូនរបស់យើងនៅលើ Pulse ដើម្បីបម្រើដល់ប្រជាជនជាច្រើនទៀតនៅទូទាំងប្រទេស។

កម្មវិធី Pulse គឺជាវេទិកាវិវឌ្ឍន៍ហើយក្រុមហ៊ុនព្រូដិនសលនឹងសហការជាមួយដៃគូថ្មីៗ បន្ថែមនូវឧបករណ៍ និងសេវាកម្មផ្សេងៗ (ឧទាហរណ៍មុខងារវាយតម្លៃសុខភាពដែលប្រើបច្ចេកវិទ្យា AI និងការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត) ជាដំណាក់កាល។ បន្ទាប់ពីការដាក់ដំណើរការក្នុងតំបន់របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី​ កាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះកម្មវិធី Pulse​ មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១ ​នៅអាស៊ី រួមមានទាំងប្រទេសកម្ពុជាផងដែរ។ មកដល់សព្វថ្ងៃ កម្មវិធីនេះត្រូវបានគេធ្វើការទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទដៃជាង ៩ លាន នៅក្នុងតំបន់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular