Home ព័ត៌មានជាតិ សង្គម ប្រកាសអាសន្នដ...

ប្រកាសអាសន្នដល់ពលរដ្ឋនៅតាមបណ្តោយដងស្ទឹងមង្គលបូរី

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ អាជ្ញាធរមានសមត្ថកិច្ចនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២០ បានចាប់ផ្តើមប្រកាសអាសន្នហើយដល់បងប្អូនពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរីផ្នែកកណ្តាលនិងផ្នែកខាងចុង ព្រោះទឹកជំនន់ហូរពីខ្សែទឹកខាងលើនិងជំនន់ទឹកភ្លៀងបានហក់ឡើងក្រឺតៗ ហើយទឹកខ្ជាក់ហៀររពីពោះស្ទឹង។

ដោយឡែក អ្នកភូមិសាយសាម៉នឃុំចំណោមនៃស្រុកនេះ ដែលអត់ទឹកផឹក ហើយត្រូវកម្លាំងនគរបាលដឹកទឹកចែកនោះ ពី២ខែមុន(ខែសីហាឆ្នាំ២០២០) ឥឡូវត្រូវជន្លៀសចេញពីទឹកជំននទៅរកទីទួលសុវត្ថិភាព ។

លោករ័ត្ន ដាសុីណង់ អភិបាលនិងជាប្រធានគណៈបញ្ជាការកងឯកភាពស្រុកមង្គលបូរីប្រកាសអោយដឹងថ្ងៃទី១២ខែតុលាថា ៖ ” សូមបងប្អូន(ពលរដ្ឋ)ប្រុងជើងការ ត្រៀម និងរកទីទួលសុវត្ថិភាព ពីព្រឹកថ្ងៃទី១២ខែតុលា ឆ្នាំ២០២០ តទៅ។
សង្គ្រោះបន្ទាន់ សូមទាក់ទងយើងខ្ញុំ ០១២ ៥០០ ០៨៣ ។ ទឹកស្តឹងមង្គលបូរីបន្តហក់ឡើងខ្ពស់ ” ។

លោករ័ត្ន ដាសុីណង់ អោយដឹងបន្តថា ៖ ឥឡូវនេះ ភូមិសាម៉ន(រួមទាំងចំណុចប៉ោយអង្គរ ) ឃុំចំណោមកំពុងត្រូវការសង្គ្រោះបន្ទាន់ពលរដ្ឋចំនួន ២០៥ គ្រួសារចេញពីទឹកជំនន់ទៅកាន់ទីទួលសុវត្ថុិភាព។ ក្នុងនោះអ្នកប៉ះពាល់រងគ្រោះខ្លាំងត្រូវការសង្ក្រោះបន្ទាន់បំផុតមាន១៣៥គ្រួសារ។

នៅទីឆ្ងាយដាច់ស្រយាលពីគេរាប់សិបគីឡូម៉ែត្រ នាតំបន់ប៉ែកខាងលើ គឺភូមិសាយ​សាម៉ននោះ ត្រូវលោក រ័ត្ន ដាសុីណង់ អភិបាលស្រុក លោកឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ កងកម្លាំងទាំងបីប្រភេទ បានចុះពិនិត្យស្ថានភាពទឹកដល់មូលដ្ឋានខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសាកសួរសុខទុក្ខ ជីវភាព និងត្រៀមរកទីទួលសុវត្ថិភាព ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ជូន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular