ដោយ:គ្រញូង/បាត់ដំបង: កាលពីព្រឹកទី១១ ខែតុលា ឆ្នាំ២០២០ នៅតាមច្រករបៀងត្រង់ចំណុចភូមិគីឡូ១៣ឃុំ សន្តិ ភាពស្រុក សំពៅ លូន កងកម្លាំង យោធភូមិ ទី ៥ជួរ មុខ បាន ជួយ ចម្លង ពលករខ្មែរជាច្រើនរនាក់ដែល ឆ្លង ដែន ទៅ ធ្វើ ការ ដោយ ខុស
ច្បាប់ក្នុងទឹកដីប្រទេសថៃហើយ ឆ្លង អូរ ព្រំដែនមិនរួចពេលវិលត្រឡប់ចូលមកស្រុកកំណើតវិញ។
មន្ត្រីយោធភូមិភាគទី៥ម្នាក់ក្នុងចំណោមជាច្រើននាក់ដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋបានឲ្យដឹងថាការជួយសង្គ្រោះពលករខ្មែរទាំងនោះគឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោច័ន្ទ រ ដ្ឋាមេបញ្ជាការរងយោធភូមិភាគទី៥ទទូលបន្ទុកការងារព្រំដែន។
មន្តី្រដដែលបានប្រាប់ថា ពលករ ខ្មែរ មាន ប្រុស មាន ស្រី ជាច្រើននាក់ដែលបានលួចឆ្លងដែនទៅធ្វើការ នៅ ទឹក ថៃ ដោដោយគ្មានច្បាប់។លុះដល់ ថ្ងៃ វិល ត្រឡប់ មក ស្រុក វិញក៏ ជួបនឹង ជំនន់ ទឹកភ្លៀងកំពុងឡើងខ្លាំងតាមអូរព្រំដែនទើប មិនអាចឆ្លងមករួចជាប់នៅត្រើយម្ខាងនៃ ទឹកដី ថៃហើយ ត្រូវ បាន កម្លាំង យោធភូមិ ភាគ ទី ៥ ជួរ មុខ រក វិធី ជួយ សង្គ្រោះ បាន ដោយ សុ វត្តិភាព ។
មន្ត្រី ផ្នែក ព័ ត៌ មាននៃ យោធភូមិ ភាគ ទី ៥ បាន ឲ្យ ដឹង ថាគិត ត្រឹម រសៀលថ្ងៃ១១
ខែតិលានេះកម្លាំងយោធា បាន ជួយ ចម្លង ពលករ ខ្មែរ បាន ចំនួន ២០ នាក់ ហើយតែ នៅ ជាច្រើននាក់ទៀតមិន ទាន់ អាច ឆ្លង រួចព្រោះ ទឹកអូរ ព្រំដែន កំពុងជន់ខ្លាំងនៅឡើយ។
លោក ឧត្តម សេនី យ៏ ទោច័ន្ទ រ ដ្ឋាកំពុង ទំនាក់ទំនង ទៅ ខាង តម្រួតថៃដើម្បី សុំ
ជួយសម្រូលឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ ទាំងនោះចេញ តាមច្រកអន្តរជាតិភ្នំ ដី ស្រុក សំ ពៅលូនវិញ ដើម្បីឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕/b