Home ព័ត៌មានជាតិ សង្គម បើគ្មានចំណាត់...

បើគ្មានចំណាត់ការទាន់ពេលទេភ្នំពេញលិចបាត់រាប់ខែមួយផ្នែកហើយ

ដោយៈប.ខុន/ភ្នំពេញៈ ប្រសិនបើពុំមានចំណាត់ ការទាន់ពេលវេលាពីលោកអភិបាលរាជធានីទេ គឺមួយផ្នែកធំរបស់ក្រុងភ្នំពេញត្រូវលិចលង់ត្រាំដោយជំនន់ទឹកភ្លៀងលាយទឹកស្អុយបាត់ទៅហើយ កាលពីថ្ងៃទី១១ខែតុលា។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅ ថ្ងៃទី១២ខែតុលាឆ្នាំ២០២០ថាភ្លៀងធ្លាក់លើភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃ ទី១១ខែតុលាមានបរិមាណដល់ជាង១០០មីលីម៉ែត្រច្រើនកន្លែងក្នុងពេលតែមួយ ធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួននិងស្ទើរធ្វើឱ្យលិចខូចស្ថានីយ៍បូមទឹក បឹងទំពុន ដែលជាស្ថានីយ៍ធំជាងគេសម្រាប់បូមទឹកចេញពីក្នុងក្រុង។

ទឹកភ្លៀងធ្លាក់ច្រើននៅគ្រប់ កន្លែងក្នុងពេលតែមួយកាលពីរសៀលថ្ងៃទី១១ ខែតុលា លោកឃួង ស្រេង និយាយថាបានហូរយ៉ាងគំហុកឆ្ពោះទៅ ស្ថានីយ៍បូម ទឹកបឹងទំពុនធ្វើឱ្យលិចស្ថានីយ តែត្រូវបានធ្វើការទប់ទំនប់ជាប់ដោយបាវ ខ្សាច់ ទាន់ពេលវេលាហើយទឹកនៅតែបន្តហក់ឡើងមកយ៉ាងលឿនទៀតរហូតដល់ធ្វើ ការបិទទ្វារទឹកនៅពាក់កណ្តាលទីមួយចំនួនមួយរយៈទើបទឹកលែងហក់ឡើង។

លោកឃួងស្រេងបញ្ជាក់ថាបើគ្មានវិធានការទាន់ពេលវេលាទេស្ថានីយ៍បូម ទឹកបឹងទំពុនត្រូវបានផ្ទះឆេះដោយសារទឹកលិចបាត់ទៅហើយ ។ បើស្ថានីយ៍នេះ ខូច តំបន់ក្នុងក្រុងភ្នំពេញពិតជាត្រូវលិចទឹកមានរយៈពេលច្រើនខែហើយ ។នៅពេលទឹក ហូរ ពីកន្លែងផ្សេងៗទៅកាន់ស្ថានីយ៍រហូតដល់លិចតំបន់ជុំវិញនិងនៅតែបន្តឡើងថែមទៀតយើង(ឃួងស្រេង) ក៏ បានបញ្ជាទៅខណ្ឌមួយចំនួនឱ្យបិទទ្វារទឹកដែលពាក់ព័ន្ធនឹងស្ថានីយ៍បឹងទំពុន នៅពាក់កណ្តាលផ្លូវជាបណ្តោះអាសន្ន ដើម្បីកុំឱ្យទឹកហូរមកលិចស្ថានីយ៍។ ទ្វារទឹកបាន បិតមួយរយៈពេលខ្លីរួមមាននៅបឹងសាឡាង ទំនប់ ទឹក និង លូប្រាំជាដើម តែនៅ ពេលទឹកលែងគំរាមកំហែងដល់ស្ថានីយ៍ក៏បានបើកវិញ ដែល ពេលនេះនៅផ្នែកខាងលើបានស្រកអស់ហើយនៅសល់ច្រើន តែក្នុងប្រឡាយស្ទឹងមានជ័យ។

លោកអភិបាលរាជធានី ដែល នៅជាប់ជាមួយនឹងបញ្ហាសំរាម ដ៏ស្មុកស្មាញនិងជំនន់ទឹក ភ្លៀងនេះបាននិយាយឱ្យដឹងផងដែរថា នៅពេលចំពោះមុខយើងបានសម្រេចធ្វើ ទំនប់បេតុងកម្រាស់បីតឹក និងមានកម្ពស់ខ្ពស់ដើម្បីការពារស្ថានីយបូមទឹកនេះឱ្យ ប្រើរួចមួយរដូវវស្សានេះសិនរួចវាយចោលវិញនៅពេលគម្រោងស្តារប្រឡាយនិងអាងស្តុកនៅជាប់ស្ថានីយ៍ ដោយត្រូវលើកបន្ទប់ភ្លើងនិងម៉ូទ័រធំៗឱ្យខ្ពស់។ ក្រៅ ពីអាងទឹកនៅជាប់ស្ថានីយ៍បឹងទំពុននៅមានអាងស្តុកទឹកបឹងត្របែកអាងស្តុកទឹក ទួលគោក២ (ផ្លូវ៧០)និងអាងមួយចំនួនទៀតក៏ត្រូវស្តារឡើងវិញដែរនៅរដូវប្រាំងឆ្នាំ២០២១។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២០ថា ភ្លៀងធ្លាក់ លើភូមិសាស្ត្ររាជធានីភ្នំពេញបង្កឱ្យមានការលិចលង់ធ្ងន់ធ្ងរនៅផ្នែកខ្លះ កាលពី ល្ងាចថ្ងៃទី១១ខែតុលា កើតឡើងបន្ទាប់ពីមានបរិមាណទឹកភ្លៀងធ្លាក់នៅស្ថានីយ៍ មន្ទីរ(ជិតផ្សារដើមគរ) ១០៨មីលីម៉ែត្រ ,បឹងធំ៩៤.៥មីលីម៉ែត្រ , សាក់សំពៅ៥០.៦ មី លីម៉ែត្រ,ចាក់អង្រែ១១២.៥មីលីម៉ែត្រ,ទួលសង្កែ៩៩មីលីម៉ែត្រ សែនសុខ៦៤.២ មីលីម៉ែត្រនិនៅចោមចៅ៩៧មីលីម៉ែត្ររួចមក៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular