ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបញ្ជូនទៅតុលាការ

92
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងចាត់ចែង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងដកហូតវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចាត់ចែង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើឡើងនៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ១១ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បាននិយាយថា ជនសង្ស័យទាំង០៦នាក់ដែលត្រូវបានឃាត់ខ្លួនរួមមានទី១.ឈ្មោះ ឆោម តារា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប , ទី២.ឈ្មោះឈួន សារួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប , ទី៣.ឈ្មោះតាន់ រស្មី ភេទ ប្រុសអាយុ ២៧ឆ្នាំ មុខរបរលក់អីវ៉ាន់អនឡាញ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប , ទី៤.ឈ្មោះទុំ ទិញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប , ទី៥.ឈ្មោះ អ៊ុល ចំណាប់ ភេទប្រុស អាយុ២៨ ឆ្នាំមុខរបររត់រ៉ឺម៉ក រស់នៅភូមិ១៣មករា ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង , និងទី៦.ឈ្មោះ រ៉ូប អុីត្រេស ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរចិញ្ចឹមគោ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ចំណែកវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ទម្ងន់ ២២.៥៤ក្រាម ,ជញ្ជីងថ្លឹងថ្នញៀ១គ្រឿង , ទូរស័ព្ទដៃ២គ្រឿង។

ជនសង្ស័យទាំង០៦នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម