Home ព័ត៌មានជាតិ សង្គម អភិបាលគណភិបាល...

អភិបាលគណភិបាលខេត្តពោធិ៍សាត់នៅតែបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុង នៃខេត្តពោធិ៍សាត់

ដោយ:រិទ្ធីសែន/ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះធ្វើការពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បន្តទៀត។

គួបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅតែហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ១៨៣ ដល់គីឡូម៉ែត្រ ១៩៦ ដដែល។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ក៍បានឲ្យដឹងថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់គ្រាដែរទឹកស្ទឹងពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុងនិងស្រុក៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular