ដោយៈសុផល/ភ្នំពេញ៖ ព្រះនាងតូច នរោត្ដម ជេនណា បានក្លាយជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វប្រផឹធី (ខេមបូឌា) ។នរោត្ដម ជេនណា នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើឯកសារកិច្ចសន្យាដោយផ្ទាល់ជាមួយលោក Xu Wenshui អគ្គនាយក ក្រុមហ៊ុន អ &អេហ្វ ដើម្បីធ្វើជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ស្របពេលក្រុមហ៊ុននេះដាក់បង្ហាញនូវគម្រោងអាគារថី្មមួយដែលមានឈ្មោះថាMIRO។

ព្រះនាងតូច នរោត្តម ជេនណា ក៏បានចូលរួមពិធីចាក់ខ្សាច់មាស ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយល់ព្រមជាផ្លូវការរវាង ព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន អ &អេហ្វ នាពេលអនាគត។ នរោត្តម ជេនណា ដែលមានទេពកោសល្យក្នុងការសម្តែង រាំ និងច្រៀងក៏បានបកស្រាយចម្រៀងចំនួន ២ បទនៅលើឆាក ដែលបទទី១ជាបទខ្មែរមានចំនងជើងថា “ភ្នំពេញ” និងបទទី២ជាបទអង់គ្លេសមានចំណងជើងថា A Whole New World រួមជាមួយនិងការបង្ហាញនូវក្បាច់រាំដ៏អស្ចារ្យគឺបទ Ice Cream របស់ក្រុម Blackpink ផងដែរ។

កម្មវិធីនេះមានការចូលរួមពីសំណាក់តារាល្បីៗ ដូចជាកញ្ញា មីណាដែលបានចូលរួមបកស្រាយបទចម្រៀង និងបង្ហាញក្បាច់រាំយ៉ាងទាក់ទាញលើឆាកបង្កឱ្យ បរិយាកាសកាន់តែរីករាយ។ កញ្ញា ជីមី ម៉េង កញ្ញា ឌួង ម៉ានិច លោកRainnie Dara និងលោក ចា ដេត ក៏បានមកចូលរួមកម្មវិធីនិងផ្សាយផ្ទាល់តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។
លោក Xu Wenshui អគ្គនាយកក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានឱ្យ ដឹងថាក្រុមហ៊ុន អ &អេហ្វគ្រុប ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងក្នុងឆ្នាំ ២០០៥ ហើយកិច្ចសហប្រតិបត្តិការជាមួយព្រះ នាងតូច នរោត្ដម ចេនណា បានធើ្វឱ្យប្រជាជនទីក្រុងភ្នំពេញ និងពិភពលោកស្វែងយល់កាន់តែច្បាស់អំពីផលិតផលថ្មីរបស់គម្រោង បុរី អ & អេហ្វ។

ក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យអចលនទ្រព្យ។ក្រុមហ៊ុន អ&អេហ្វបាននាំយកមកនូវផលិតផលអាផាតមិនដ៏ល្អប្រណិតមួយដែលមានទំហំប្រហែល ៣៨-៥០ ម៉ែត្រការ៉េ ក្នុងមួយបន្ទប់ ដែលមានឈ្មោះថាMIRO។ក្នុងអាផាតមិនMIROត្រូវបានបំពាក់ដោយឧបករណ៍ផ្ទះឆ្លាតវៃគ្រប់ជ្រុង និងគ្រឿងបរិក្ខារស្តង់ដារខ្ពស់ ក្នងនោះមានដូចជា អាងហែលទឹក២៧០ដឺក្រេ ស្កាយបារ,កន្លែងហាត់ប្រាណបែប Panoramic សួនច្បារនៅជាន់ខាងលើកំពូលអគារ និងការិយាល័យរួមដែលមានទំហំ ៥០០ ម៉ែត្រការ៉េ មិនតែបុណ្ណោះទេ អតិថិជនក៏អាចរីករាយជាមួយការ គយគន់ទេសភាពនៃទន្លេបាសាក់។Ph