ជំនន់ទឹកភ្លៀងធ្លាក់ពីព្រំដែនថៃ បង្កលិចលង់ផ្ទះប្រជាពលរដ្ឋនៅ ឃុំទួលពង្រស្រុកម៉ាឡៃបានស្រក លង់ស្លាប់បុរសម្នាក់

142
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីព្រំដែនថៃ កម្ពុជាបង្កលិចលង់ផ្ទះប្រជាពលរដ្ឋនៅឃុំទួលពង្រស្រុកម៉ាឡៃ បានស្រក ។ ក្នុងនោះ បានបង្កលង់ស្លាប់បុរសម្នាក់ ។

លោកអែម សុខា អភិបាលស្រុកម៉ាឡៃឲ្យដឹងនៅថ្ងៃិ១២ខែតុលាឆ្នាំ២០២០ ថា ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តនិងពីព្រំដែនថៃប៉ះពាល់់មកលើភូមិមួយចំនួ ននាបណ្តោយព្រំដែន ក្នុងឃុំទួលពង្រស្រុកម៉ាឡៃ មកតល់ថ្ងសនេះ (ទី១២ខែតុលា) បានធូរស្រាលវិញហើយ។ ដូច្នេះការលិចលង់ផ្តះ ទីធ្លាផ្ទះរាប់សិបខ្នងនិងប៉ះពាល់ផ្លូវកាលពីថ្ងៃទី១០ ខែតុលា កន្លង​មកមកទល់ថ្ងៃនេះ ក៏បានធូរស្បើយវិញហើយ។

ក្នុងនាមរដ្ឋបាលស្រុកម៉ាឡៃនិងជូសមុខឲ្យបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណចំពោះលោកអ៊ុ រាត្រី អភិបាលខេត្តនិងថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងគ្រប់ប្រភេទ បានចូលរួមជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់។

ក៏សូមថ្លែងអំគុណដល់លោកហួត គង់ នៃតំបន់អភិវឌ្ឍន៍អចលវត្ថុនៅឃុំទួលពង្ ដែលរបានជួយគ្រឿងចក្រកាយរំដោះទឹក ។

លោកសោម យិនជួយឧបត្តម្ភថ្មល្អិតពីរឡាននិងលោកសៅ សម្បត្តិជួយរថយន្តដឹកថ្ម ដើម្បីទប់ទឹកហូរកាត់ផ្លូវជាតិលេខ៥៩ ក្នុងអំឡុងជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃនិងធ្លាក់មក​ពីប្រទេសថៃដែលធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងកន្លងមក។

យោងលោកបេន សំអាត អថិការនគរបាលស្រុកម៉ាឡៃអោយដឹងថា ក្រោះថ្នាក់ជំនន់ទឹកភ្លៀងនេះដែរ កាលពីម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នៅចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឯណោះវិញ ជនរងគ្រោះឈ្មោះលឹម សឿន ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុមខាងលើបានដេកធ្លាក់ទឹកស្លាប់។ សមត្ថកិច្ចថា គាត់ទំនងជាស្រវឹង ហើយដេកលក់ ។

ប្រពន្ធជនរងគ្រោះគឺអ្នកស្រី កែម យឿន បានឲ្យដឹងថា៖ ប្តីរបស់ខ្លួនជាមនុស្សញៀនស្រា ហើយអ្នកស្រីហាមផឹក៣ថ្ងៃកន្លងមក។

តែពេលគាត់បានដឹកជញ្ជូនអង្ករ និងចៅ ឆ្លងកាត់ទឹកទៅរកទីទួលសុវត្តិភាព រួចក៏បានអង្គុយនៅលើគ្រែ ហើយមានអាការៈញ័រដៃញ័រជើង ហើយរើឃ្លានស្រា។ លុះព្រឹកឡើង ក៏បាត់គាត់ ហើយឃើញសពលង់ទឹកទឹក៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម