Home ព័ត៌មានជាតិ សង្គម ម្ចាស់កសិដ្ឋា...

ម្ចាស់កសិដ្ឋានចិញ្ជឹមស្រែបង្កងនៅក្នុងភូមិស្តុកកាបាស់ ឃុំបន្ទាយព្រាលខាតខ្ទង់ម៉ឺនដុល្លារ ដោយសារជំនន់ទឹកភ្លៀង

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានហូរធ្លាក់ពីផ្នែកខាងលើ ខ្លាំង បណ្តាលឱ្យជន់លិចស្រែស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងនោះស្រែបង្កងរបស់កសិករមួយគ្រួសារ នៅភួមិស្តុកកាបាស់ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ក៍ត្រូវបានជន់លិចដោយកន្លែង បណ្តាលឱយបង្កងក្នុងស្រែរួចទៅតាមទឹកអស់រាប់ម៉ឺនក្បាល បើតាមម្ចាស់កសិដ្ឋានចិញ្ជឹមបង្កងអះអាងថាៈបានខាតបង់ប្រាក់ប្រមាណជាង១ម៉ឺនដុលា្ល។

លោក ហង្ស ភារម្យ ម្ចាស់កសិដ្ឋានស្រែបង្កង បានបញ្ជាក់ប្រាប់ភ្នាក់ងារយើងថា៖ គាត់បានចាប់ផ្តើមចិញ្ជឹមបង្កងដាក់ក្នុងស្រែនេះ២ឆ្នាំហើយ ដោយឆ្នាំទី១ទទួលបានជោគជ័យ និងឆ្នាំទី២នេះ កំពុងតែទទួលផលល្អ ពីការចិញ្ចឹមបង្កង ស្រាប់តែប៉ុន្មានថ្ងៃនេះមានជំនន់ទឹកភ្លៀងបានហូរធ្លាក់ពីផ្នែកខាងលើ ធ្វើឱ្យលិចស្រែបង្កងរបស់គាត់ ចំនួន២លើក និងបានបណ្តាលឱ្យបង្កងក្នុងស្រែរួចជាង១ម៉ឺនក្បាល បើតាមការប្រមាណមានតម្លៃជាង១ម៉ឺនដុល្លា ។

អ្វីដែលគួរព្រួយបារម្មណ៍ទៀតនោះ គាត់បានទទួលដំណឹងថា ស្ថានភាពទឹកនៅផ្នែកខាងលើ កំពុងតែជន់ឡើងខ្លាំងថែមទៀត នឹងពិតជាបន្តជន់មកផ្នែកខាងក្រោមជាក់ជាពុំខាន ហេតុនេះហើយគាត់មិនរំពឹងថាៈ បង្កងដែលនៅសល់ក្នុងស្រែអាចនៅសល់ទៀតដែរឬទេ ដែលពេលនេះលោកកំពុងដាក់របាំងស្បៃលើភ្លឺស្រែបង្កងគាត់ ដើម្បីការពារ ក្រែងនៅសល់បានខ្លះ ។

ម្ចាស់កសិដ្ឋានស្រែបង្កង លោក ហង្ស ភារម្យ បានបញ្ជាក់ថា៖ គាត់បានដាក់ចិញ្ចឹមបង្កងជាង៦ម៉ឺនក្បាល ក្នុងស្រែទំហំ២,៥ហិកតា ។

ការចិញ្ជឹមបង្កងក្នុងស្រែវាឆាប់ធំលូតលាស់ជាងបង្កងចិញ្ជឹមក្នុងអាង និងក្នុងស្រះ ហើយយើងមិនសូវប្រើចំណីឱ្យវាប៉ុន្មានទេ ព្រោះវាស៊ីសារ៉ាយ ស៊ីដើមស្រូវជាចំណី ដែលអាចកាត់បន្ថយការចំណាយទិញចំណីទៅឱ្យវាបានដែរ ។

ម៉្យាងវិញទៀត យើងមិនពិបាកក្នុងការស្ទង់ទឹក ក្តៅត្រជាក់ ឬកំរិត ប៉េហាស់ ប៉ុន្មាននោះដែរ ដោយគ្រាន់តែក្នុង១ថ្ងៃត្រូវប្រើម៉ាស៊ីនបូមទឹកបញ្ជូនទៅក្នុងស្រែដើម្បីបង្កើនអុកស៊ីសែន ឱ្យវាតែប៉ុណ្ណោះ ។ ដោយឡែកស្រូវវិញគឺយើងប្រមូលផលបានជាធម្មតា ។

សូមបញ្ជាក់ថា៖ លោក ហង្ស ភារម្យ មានកន្លែងចិញ្ជឹមបង្កង២កន្លែង ទី១នៅឃុំស្មែត ដែលចិញ្ជឹមដាក់ក្នុង លូ ក្នុងអាង និងស្រះ នៅទីនោះ គាត់ ទទួលបានជោគជ័យដែរ ដោយសារតែបែបនេះហើយ ទើប គាត់ពង្រីកការចិញ្ជឹមបង្កង ក្នុងស្រែ ដែលជាមហិច្ឆតារបស់ គាត់ក្នុងការចិញ្ជឹមបង្កង ដើម្បីផ្គត់ផ្គង់ទីផ្សារ ។ ព្រោះបច្ចុប្បន្ន បង្កងអូស្ត្រាលី ឬ បង្កងដង្កៀបកក្រហម ដែលម្ចាស់កសិដ្ឋានខាងលើចិញ្ជឹមនេះ តម្លៃលើទីផ្សារ១គីឡូក្រាម​៣០ដុល្លា(គេលក់តែបង្កងលែងបន្តកំណើត)។ ចំណែកបង្កងពូជ ដែលលក់បន្តឱ្យអ្នកចិញ្ជឹមវិញ ១គូ (២ក្បាលញីឈ្មោល) ថ្លៃ៥ដុល្លារ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular