ចុះពិនិត្យមើលស្ថានភាពជំនន់ទឹក ភ្លៀងនិងកងកម្លាំងប្រដាប់អាវុធបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពនៅវត្តបាយដំរ៉ាំស្ថិតក្នុងឃុំបាយដំរាំស្រុកបាណន់

100
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធមួយចំនួនបានធ្វើដំណើរចុះពិនិត្យមើលស្ថាន​ភាពជំនន់ទឹកភ្លៀងនិងការធ្វើអន្តរាគមន៍របស់កងកម្លាំងប្រដាប់អាវុធដែលបានជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយលិចលង់ផ្ទះសម្បែងយកមកកាន់ទីទួលសុវត្ថិភាពនៅវត្តបាយដំរ៉ាំស្ថិតក្នុងឃុំបាយដំរាំខាងកើតស្ទឹងសង្កែនិងទីសុវត្ថិភាពក្នុងវត្តបត់សាលា
ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំ ព្រមទាំងនាំយកស្បៀងសង្គ្រោះបន្ទាន់ មានមី នំប៉័ងទៅចែកជូនពលរដ្ឋរងគ្រោះនិងបានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺន និង៨០ម៉ឺនរៀលដល់ជនចាស់និង ជនពិការនិងចាស់ជរាមានជំងឺផងដែរ។

លោកអភិបាលខេត្តមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវេក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរក្សាអនាម័យទាំងការរស់នៅស្នាក់អាស្រ័យ ទាំងការទទួលទានអាហារជាពិសេសបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតំបន់កំពុងរងគ្រោះដោយទឹកជំនន់ត្រូវជម្លៀសមកទីទួលសុវត្ថិភាពនៅក្នុងវត្តទាំង២៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម