Home ព័ត៌មានអន្តរជាតិ ចិន​នឹង​ធ្វើត...

ចិន​នឹង​ធ្វើតេស្តិ៍​អ្នកទី​ក្រុង​គីញ​ដាវ​ទាំងមូល ក្នុង​រយៈពេល​៥ ថ្ងៃ​បន្ទាប់ពី​មាន​ការឆ្លង​វីរុស​៦​នាក់​

​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១២​ខែ​តុលា​ថា​ប្រទេស​ចិន​មាន​បំណង​ធ្វើតេស្តិ៍​មនុស្សជាង​៩ លាន​នាក់​នៅ​ទីក្រុង​គី​ញ​ដាវ​(Qingdao) ក្នុង​រយៈពេល ៥ ថ្ងៃ​បន្ទាប់ពី​មាន​ការផ្ទុះ​វីរុស​​កូរ៉ូណា​។​

​គណៈកម្មការ​សុខាភិបាល​ក្រុង​គី​ញ​ដាវ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ករណី​ឆ្លង​ចំនួន​៦​ករណី​ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង​គី​ញ​ដាវ​ដែល​មាន​ប្រភព​ចេញពី​មន្ទីរពេទ្យ​មួយ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយ​ថា​សង្កាត់​ចំនួន​៥​នៃ​ទីក្រុង​នេះ នឹង​ត្រូវតេ​ស្តិ៍​ក្នុងរយៈពេល​៣ ថ្ងៃ​និង​ទីក្រុង​នេះ​ទាំងមូល​ក្នុង​រយៈពេល​៥ ថ្ងៃ​។

​ទោះយ៉ាងណា ក្រុមមន្ត្រី​មិន​បាន​ផ្តល់​តួលេខ​ច្បាស់​អំពី​ថា​តើ​ចំនួន​មនុស្ស​ប៉ុន្មាន​នឹង​ត្រូវ​ធ្វើតេស្តិ៍​នោះទេ​។​

​ប្រទេស​ចិន​មាន​សមត្ថភាព​ធ្វើតេស្តិ៍​លឿន​ហើយ​គណៈកម្មការ​សុខា​ភិបាល​នេះបាន​និយាយថា​បុគ្គលិក​នៃ​ស្ថាប័ន​វេជ្ជសាស្ត្រ​ជាង ១៤០.០០០ នាក់ និង​ពួក​អ្នកជំងឺ​និង​បុគ្គលិក​ថ្មី ត្រូវបាន​ធ្វើតេស្តិ៍​រួចហើយ​​នៅ​ទីក្រុង​គី​ញ​ដាវ ចាប់តាំងពី​ករណី​ឆ្លង​ទាំងនេះ​ត្រូវបាន​បញ្ជា​ក់មក​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មនុស្ស​រាប់ពាន់​នាក់​ចូលរួម​បុណ្យ​ស្រា​បៀរ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​គី​ញ​ដាវ​ក្នុង​ខេត្ត​សាន​ទុង កាលពី​ខែ​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular