ឃ្លាំងស្តុកសារធាតុគីមីនៅខណ្ឌសែនសុខ ឆេះសារជាថ្មី ប្រតិកម្មបំភាយក្លិនឆួលកាន់តែខ្លាំង

222
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ឃ្លាំងស្តុកសារធាតុគីមីរាប់សឹបតោនមួយកន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយពីប្រតិកម្ម ឆាបឆេះកាលពីព្រឹកម្សិលមិញ រួចមក ស្រាប់តែនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះត្រូវបានឆាបឆេះសាជាថ្មី បង្កឲ្យផ្សែងក្លិន ហុយឆួលឈ្លក់កាន់តែខ្លាំងឡើង សមត្ថកិច្ចស្នើឲ្យបងប្អូនប្រជាពលរដ្ឋក្បែរខាងចាកចេញជាបណ្តោះអាសន្ន សមត្ថកិច្ចជំនាញ រថយន្តពន្លត់អគ្គិភ័យ ទៅចាត់វិធានការទប់ស្កាប់ ។

ឃ្លាំងស្តុកសារធាតុគីមី ថ្មស្អុយ កាវ វត្ថុធាតុដើមគីមី ស្តុករាប់សិបតោនក្នុងឃ្លាំង ហើយកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ សង្ស័យថ្មស្អុយប្រតិកម្មជាមួយទឹក ទើបបង្កជាអគ្គិភ័យ ឆាបឆេះផ្សែងហុយខ្មួល ក្លិនឆួលឈ្លក់ស្ទើរទ្រាំងមិនបាន ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ក៏ប៉ុន្តែទឹកកាន់តែជ្រាប ប្រតិកម្មផ្សែងក្លិនឆួលកាន់តែខ្លាំង អស់រយៈពេល១និង៣០នាទីផ្សែង ភ្លើងក៏បាត់ទៅវិញ ស្រាប់តែមកដល់រសៀលថ្ងៃទី១២ ខែតុលា នេះផ្សែង ក្លិនប្រតិកម្មរវាងថ្មស្អុយជាមួយទឹក កើតឡើងសាជាថ្មី លើកនេះកាន់តែខ្លាំងឡើងទ្វេរដង ក្លិនឆួលកាន់តែខ្លាំង បង្កឲ្យព្រួយបារម្មណ៍ ខណៈដែលជាតិពុលក្នុងខ្យល់ច្រើន ធ្វើឲ្យពិបាកដកដង្ហើម ហើយត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ កម្លាំងជំនាញគីមីសាស្ត្រ មកពីអង្គភាពប្រឆាំងភេវកម្ម ចុះទៅពិនិត្យ និងចាត់វិធានការ កកាយយកធុង សម្ភារៈ វត្ថុ គីមីចេញមកក្រៅ អនុវត្តទៅតាមបច្ចេកទេស ។

ជុំវិញបរិវេណឃ្លាំងកើតហេតុ ត្រូវបានសមត្ថកិច្ចស្នើឲ្យបងប្អូនប្រជាពលរដ្ឋចាកចេញជាបណ្តោះអាសន្នសិន ជៀសវាងទទួលរងស្រូបនូវក្លិនឆួល រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងត្រៀមបង្កាជាស្រេច គ្រឿងចក្រអេស្កាវ៉ាទ័រ ចូលកាយ យកវត្ថុ ធុង ផ្ទុកគីមីចេញក្រៅ ជៀសវាងត្រូវទឹកច្រើន ប្រតិកម្មគីមីកាន់តែខ្លាំង ពោលមម្លាំងជំនាញអនុវត្តទៅតសមបច្ចេកទេស កាត់បន្ថយហារនិភ័យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម