ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈ លោក ជា វិបុល បានដឹកដៃភរិយាបោះទុនរកស៊ីជាមួយប្អូនប្រុសបង្កើត ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមទុនច្រើនម៉ឺនដុល្លារ ក្រោយពេលដែល លោក បានលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃ។
លោក ជា វិបុល និង ភរិយាត្រូវបានគេដឹងថា ទើបតែបើកសម្ពោធគម្រោងដីឡូតិ៍មួយកន្លែងជាមួយដៃគូថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រាកាលពីថ្ងៃអាទិត្យ ទី ១១ ខែ តុលា ឯទីតាំងដីផ្ទាល់ បណ្ដោយផ្លូវជាតិលេខ ៣ ក្នុង ទឹកដី ភូមិ ព្រៃទទឹង ឃុំ ព្រះនិព្វាន ស្រុក គង ពិសី ខេត្ត កំពង់ស្ពឺ ។
លោក ជា វិបុល បានឱ្យដឹងថា នេះជាលើកដំបូងហើយដែល លោក បានបោះទុនប្រាក់ផ្ទាល់ខ្លួនក្នុងគម្រោងលក់ដីឡូតិ័ ។ ទាំងនេះក៏ដោយសារតែលោកព្រមទាំងភរិយា បានធ្វើការងារជាមួយ លោក ឡេង និមល ច្រើនលើកមកហើយ ឃើញថា ទីផ្សារអចលនទ្រព្យពិសេសដីឡូតិ៍មានទីផ្សារខ្លាំង ជាឱកាសមិនអាចបង្អង់យូរបាន គួបផ្សំដៃគូ របស់លោកជាមនុស្សល្អយល់ចិត្តគ្នា នឹងជាក្រុមហ៊ុនមួយមានកេរ្តិ៍ឈ្មោះល្អ អតិថិជនមានទំនុកចិត្ត ទើប លោកព្រមទាំងភរិយា បានសម្រេចចិត្ត ចូលហ៊ុនរកស៊ីជាមួយគ្នាតែម្ដង។
លោក ឡេង និមល បានឱ្យដឹងនៅក្នុងថ្ងៃសម្ពោធបើកគម្រោងដីឡួតិ៍នោះថា ផ្ដើមឡើងដោយការធ្វើការជាមួយគ្នា ហើយអ្នកទាំងពីជា គំរូប (អាយដល) របស់លោកផងនោះ ក៏ឈានដល់ទំនាក់ទំនងកាន់តែស្និទ្ធស្នាល កើតទៅជាមុខជំនួញនេះឡើងតែម្ដង។
ជាជំហានដំបូង ទាំងបីបានសាកល្បងលើដីចំនួន ១០ ហិចតា សិន ប្រសិនបើជោគជ័យ ពួកគេនឹង បន្តនៅមុខជំនួញដីឡូតិនេះ ជាបន្តបន្ទាប់ទៀត។ ក្នុងដីគម្រោង១០ ហិចតា ត្រូវបានពុះចេញជាង១០០០ឡូតិ៍ មានប្រពន្ធលូ ទឹក ភ្លើង នឹង សួនច្បាជាដើម ហើយ ក្នុង១ឡូតិ៍ លក់ចេញចាប់ពី ជាង៣៥០០ ដុល្លារ រហូតដល់ ជាង១ម៉ឺនដុល្លារ ៕