លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ក្លាយជា​គោលដៅ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

276
ចែករម្លែក

​ក្លិប​ធំ​ពីរ​គឺ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United )​និង ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​(Manchester City )​សុទ្ធតែ​ចាប់អារម្មណ៍​នឹង​អតីត​គ្រូបង្វឹក​ក្លិប​ស្ពឺរ​( Spurs) ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ស្រប​ពេលអនាគត​គ្រូបង្វឹក​នៅ​ក្លិប​ទាំងពីរ​នេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ នេះ​បើតាម​សេចក្តីរាយការណ៍​ជាច្រើន​។
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន ប៉ូ​ចេ​តទី​ណួ ត្រូវបាន​គេ​ភ្ជាប់​នឹង​ការវិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ ព្រី​មី​ញ៉េ​លី​ក​វិញ ដោយបាន​បង្ហើប​ប្រាប់ថា លោក​មាន​ថាមពល​ពេញលេញ​ខណៈពេល​កំពុង ស្វែងរក​ការងារ​បន្ទាប់​។
​ ​
​ក្លី​ប Spurs បាន​បណ្តេញ​លោក ប៉ូ​ចេ​តទី​ណូ ជិត​មួយឆ្នាំ​ហើយ ហើយ​លោក​បាន​ចំណាយពេល សម្រាក​មួយរយៈ ចំពេល​មានការ​ភ្ជាប់​ទៅនឹង​ការ​ត្រឡប់មក​ធ្វើជា​គ្រូបង្វឹក​នៅ​ក្លិប បា​សេ​ឡូ​ណា ម៉ា​ឌ្រី​ត​(Barcelona Madrid) និង​ក្លិប Manchester ។
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ក្លិប Manchester United​បានចាប់ផ្តើម​ទាំង​លំបាក​នៅ​រដូវ​កាល​ឆ្នាំ ២០២០/២១ ចំណែក​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ក្លិប Manchester City នៅ​មិនទាន់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​នៅឡើយ​ទេ​។ កិច្ចសន្យា​របស់​គ្រូបង្វឹក​រូបនេះ នឹង​ផុត​នៅក្នុង​រយៈពេល​៧​ខែ​ទៀត​ប៉ុណ្ណោះ​។
​ ​
​នៅពេលនេះ ក្លិប​ទាំងពីរ​កំពុង​ពិចារណា​ជម្រើស ហើយ​ជឿថា លោក ប៉ូ​ចេ​តទី​ណូ គឺជា​បេក្ខភាព ស័ក្តិសម​សម្រាប់​ជំនួស​តំណែង​គ្រូបង្វឹក​របស់ខ្លួន​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ មិនដែល​បាន​លើក​ពាន​នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​ជួយ​ប្រែក្លាយ​ក្រុម Spurs បាន​ច្រើន ដោយ​កសាង​ពួកគេ​ទៅជា​ក្រុម​ដ៏​គ្រោះថ្នាក់​មួយ ហើយ​ជួយ​ក្រុម Spurs ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ផងដែរ​។​
​ ​
​ស្ថានភាព​របស់​ក្លិប United ហាក់ដូចជា​មិន​ប្រសើរ​នោះទេ ចាប់តាំងពី​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Fergusion) ចាកចេញ ហើយ​ក្រុម​នេះ​ហាក់ដូចជា​ពិបាក​នឹង​វិលត្រឡប់​មករក​តំណែង កំពូល​របស់ខ្លួន​វិញ​ខ្លាំងណាស់​។​
​ ​
​ជាថ្មី​ម្តងទៀត លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ស្ថិតនៅក្រោម សម្ពាធ បន្ទាប់ពី​ខកខាន​មិនបាន​ប្រែក្លាយ​ទម្រង់​លេង​របស់​ក្រុម United កាលពី​រដូវ​កាល​ឆ្នាំ ២០១៩-២០ ហើយ​នៅ​រដូវ​កាល​ថ្មី​នេះ ពួកគេ​ប្រកួត​ចាញ់​ក្រុម Spurs ៦-១ ក្នុង​ប្រកួត​ចុងក្រោយ របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)

ទីតាំងផ្សាយពាណិជ្ជកម្ម