Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​ស្នើ...

ម៉ាឡេស៊ី​ស្នើ​បុគ្គលិក​ពេទ្យ​ជិត​១.៩០០​នាក់​បន្ថែមទៀត នៅពេល​ដែល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​កើនឡើង​

​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បានស្នើ​ក្រុមមន្ត្រី​វេជ្ជសាស្ត្រ​ជាប់កិច្ចសន្យា​ចំនួន ១.៨៩៩ នាក់​បន្ថែមទៀត​ដើម្បី​ចូល​បម្រើ​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​និយាយថា ការកើនឡើង​នៃ​ការឆ្លង​វីរុស​ថ្មីៗ​នៅ​រដ្ឋ​Sabah រដ្ឋ​Kedah និង​រដ្ឋ Selangor បានបង្ហាញ​ថា មន្ត្រី​សុខាភិបាល​បន្ថែមទៀត គឺ​តម្រូវការ​ចាំបាច់​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បាន​និយាយថា​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​នៅ​រដ្ឋ​Sabah មាន​សារសំខាន់​ខ្លាំង​នៅពេល​នេះ ខណៈ​ដែល​រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ទប់ស្កាត់​​ការឆ្លង​វីរុស​ដែល​កើនឡើង​នេះ​។​

​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា​បុគ្គលិក​ពេទ្យ​ចំនួន ៥៧៩ នាក់​បាន​ឆ្លង​ជំងឺ​នេះ ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​កើតឡើង ដោយ​រដ្ឋ​Sabah​បាន​ទទួល​រង​ការឆ្លង​ខ្លាំ​ក្នុងរយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ ប្រទេស​ម៉ាឡេស៊ី​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៥៦១ ដោយ​មាន​របាយការណ៍​ចំនួន​ស្លាប់​ថ្មី​ចំនួន​២ នាក់​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ កើនឡើង​ដល់ ១៥៧ នាក់​៕ប្រែសម្រួល៖សុខា/sn

​ម៉ាឡេស៊ី​និយាយ​កាលពី​ថ្ងៃទី​១០​ខែ​តុលា​ថា​បុគ្គលិក​ពេទ្យ​ចំនួន​៥៧៩​នាក់​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចាប់តាំងពី​ជំងឺឆ្លង​នេះ​បាន​ចាប់ផ្តើម​ឆ្លង​រាលដាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular