ក្រុមសាធារណរដ្ឋអៀរឡង់រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ ១៩ បន្ទាប់ពីកីឡាករ៥ រូបត្រូវបានដកចេញពីការប្រកួតជាមួយក្រុមវ៉េលនៅក្របខ័ណ្ឌ National League នៅទីក្រុងដាប្លីន។
សហព័ន្ធបាល់ទាត់អៀរឡង់បានបញ្ជាក់ថា កីឡាករម្នាក់ដែលគេមិនប្រាប់ឈ្មោះបានតេស្ត វិជ្ជមានវីរុសកូវីដ ហើយមានកីឡាករ៤រូបនេះផ្សេងទៀតបានប៉ះពាល់ជិតស្និទ្ធជាមួយបុគ្គល រូបនេះផងដែរ។
គេជឿថា កីឡាករបួនរូបគឺ ខ្សែការពារ ចន អេហ្គាន (John Egan) របស់ក្លិប Sheffield United ខាឡុម រ៉ូប៊ីនសិន (Callum Robinson) របស់ក្រុម West Brom អាឡែន ប្រោន (Alan Browne) របស់ក្លិប Preston និង ខាឡុម អូដូវដា (Callum O`Dowda) របស់ក្លិប Bristol City។
នៅពេលនេះកីឡាករទាំងបួននិងកីឡាករដែលឆ្លងវីរុសនោះនឹងត្រូវដាក់ស្ថិតនៅដាច់ដោយ ឡែក ហើយទំនងជាខកខានការប្រកួតរបស់ក្លឹបពីរសប្តាហ៍។ កីឡាករទាំងនេះក៏ត្រូវបានដក ចេញពីដំណើរប្រកួតរបស់ក្រុមអៀរឡង់ជាមួយក្រុមហ្វាំងឡង់នៅថ្ងៃពុធនេះផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ
