អា​ល្លី យ៉ាំង បាន​ក្លាយជា​កីឡា​ករទី​៦​របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន ដែល​ឆ្លង​វីរុស​កូ​វីដ​១៩

230
ចែករម្លែក

ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) បាន​បញ្ជាក់ថា ខ្សែបម្រើ​ស្លាប អា​ស្លី យ៉ាំង (Ashley Young) បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ក្លិប​នៅ​ក្របខ័ណ្ឌ Serie A នេះ​បាន​បញ្ជាក់ថា អតីត​កីឡាករ​ក្លឹប Manchester United រូបនេះ បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​រួចហើយ បន្ទាប់ពី​ឆ្លង​វីរុស​កូ​វីដ​១៩​កាលពី​ថ្ងៃ​សៅរ៍​នៅ ទីលាន​ហ្វឹកហាត់ Appiano Gentile ។​
​ ​
​អា​ស្លី យ៉ាំង បាន​ដើរតួនាទី​សំខាន់​នៅក្នុង​បី​ប្រកួត​កន្លងមក​សម្រាប់​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​បាន​ក្លាយជា​កីឡា​ករទី​៦​របស់​ក្លឹប​នេះ​ដែល​បាន​ឆ្លង​វីរុស​កូ​វីដ ១៩​នេះ​។​
​ ​
​មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​នៅ​អ៊ីតាលី​ថា ការប្រកួត​ជាមួយ​ក្រុម AC Milan ដែល​គ្រោង​ធ្វើ នៅ​ម៉ោង​៥​ថ្ងៃ​សៅរ៍ ប្រហែលជា​មិនអាច​ធ្វើទៅ​បានទេ​។​
​ ​
​ក្រុម​របស់លោក កុន​តេ ក៏​គ្រោង​នឹង​ចាប់ផ្តើម​ការប្រកួត​ជាមួយ​ក្រុម​អាល្លឺម៉ង់ Moenchengladbach នៅ​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​ពុធ​ដែរ​។​
​ ​
​កីឡាករ អា​ឡេ​សាន​ដ្រូ បា​ស្តូ​នី (Alessandro Bastoni) មិត្ត​រួម​ក្រុម Inter Milan បាន​ឆ្លង​វី​រូស​កូ​វីដ ១៩ កាលពីដើម​សប្តាហ៍ ចំពេល​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ករណី​ឆ្លង​នៅ​ក្របខ័ណ្ឌ Serie A ។​
​ ​
​បន្ទាប់ពី បា​ស្តូ​នី មាន​កីឡាករ មី​ឡែ​ន ស្គ្រី​នៀ (Milan Skriniar) បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​ស្លូ​វ៉ា​គី បាន​បញ្ជាក់ថា កីឡាករ​រូបនេះ​បាន​ឆ្លង​វី​រូស​កូ​វីដ បន្ទាប់ពី​យកឈ្នះ​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់ អំឡុងពេល​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប អា​ស្លី យ៉ាំង (Ashley Young)

ទីតាំងផ្សាយពាណិជ្ជកម្ម