អភិបាលរាជធានីណែនាំដល់កម្លាំងកងរាជអាវុធហត្ថឱ្យបន្តជួយការងារសង្គម

133
ចែករម្លែក

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២០។លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យបន្តត្រៀមលក្ខណៈជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានលើការងារជួយសង្គ្រោះ ក្នុងហេតុការណ៍ណាមួយដូចជាំ គ្រោះមហន្តរាយគ្រោះអគ្គិភ័យនិងការ អន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុ ។

លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តអំពាវនាវដល់កម្លំាងសមត្ថកិច្ចនេះឱ្យត្រៀមលក្ខណៈជួយអន្តរាគមន៍ ការពារសុវត្ថិភាពសង្គម និងការពារសន្តិភាពឱ្យបានគង់វង្ស ខណៈដែលក្រុមជ្រុលនិយម នៅក្រៅច្បាប់មិនទាន់លះបង់គំនិតបំផ្លាញសេចក្តីសុខ និងសុខសន្តិភាពរបស់កម្ពុជានៅឡើយទេ។

ជាក់ស្តែងមេដឹកនាំសហជីពខ្លះមួយចំនួនបានបំផុសឱ្យកម្មករការិនីក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើកូដកម្មមិនចូលធ្វើការងារក្រោមហេតុផលមិនសមរម្យនិងមានចរឹកនយោបាយញុះញ៉ុងរុញឱ្យខ្លោចដុតឱ្យឆៅ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗផ្ទុយពីច្បាប់។លោកណែនាំឱ្យកម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយដោយត្រូវគោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដើម្បីត្រៀមការពារកុំឱ្យពួកក្រុមឧទ្ទាមពួកក្បត់ជាតិបានសម្រេចបំណងប្រាថ្នាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។


ជាមួយគ្នានោះលោកកឧត្ដមសេនីយ៍ឯរ័ត្នស៊្រាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា៖ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ក្នុងនោះមានការគាំទ្រពី លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញនេះមិនមែនជាសមិទ្ធិផលទី១របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនោះទេ។

លោកឧត្ដមសេនីយ៍បន្តសមិទ្ឋផលទាំងនេះគឺមិនអាចកាត់ផ្ដាច់បានពីកត្តាសន្តិភាពដែលបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ផងដែរថា៖
កងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតព្រោះថានាពេលខាងមុខសភាពការណ៍ពិបាកនឹងសន្និដ្ឋានដោយសារជំងឺកូវីដ១៩និងឧបាយកលបំផ្លាញសន្តិភាពមិនដឹងថាបទល្មើសអ្វីខ្លះវានឹងអាចកើតមានឡើង។ពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដានក្តាប់ឱ្យជាប់នូវរាល់ព័ត៌មានប្រែប្រួល ការងារអប់រំពង្រឹងផ្នែកនិតិវិធី ធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងប្តេជ្ញាការពារដាច់ខាតច្បាប់រដ្ឋធមនុញ្ញ ។

លោកបានបញ្ជាក់ថា៖ដើម្បីអនុវត្តន៍នូវតួនាទីនិងភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន កំណត់យកកិច្ចការអាទិភាពចំនួន ៧ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព មានដូចជា ការហូបចុក សម្លៀកពាក់ ការសាងសង់សំណង់អាគារសម្រាប់ស្នាក់នៅធ្វើការរៀនសូត្រ ។ការថែទាំសុខភាពការអប់រំហ្វឹកហ្វឺននិងរៀនសូត្រការធានាមធ្យោបាយធ្វើដំណើរឧបករណ៍សម្ភារគ្រឿងបំពាក់និងកម្សាន្តលំហែគោលនយោបាយលើកទឹកចិត្តព្រមទាំងដោះស្រាយនូវពេលជួបទុក្ខលំបាក ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម