គំនូរដីស និងជំងឺកូវីដ១៩៖ អង្គការ យូណេស្កូលើកកម្ពស់ភាពចម្រុះនៃវប្បធម៌និងការរួបរួមសង្គមតាម រយៈយុទ្ធនាការបែបសិល្បៈ

100
ចែករម្លែក

ដោយៈសុផល /ភ្នំពេញ៖អង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការបែបសិល្បៈមួយ  ដើម្បីលើកកម្ពស់នូវកិច្ចសន្ទនាជាលក្ខណៈអន្តរវប្បធម៌ការយោគយល់អធ្យាស្រ័យ គ្នា ទៅវិញទៅមកដើម្បីជំទាស់នឹងការរើសអើងជនបរទេស ការមាក់ងាយនិងព័ត៌មានមិន ពិតហើយពង្រឹងការរួបរួមក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលាដ៏លំបាកក្នុង អំឡុងនៃការរីករាលដាលដោយជំងឺកូវីដ១៩នៅជុំវិញពិភពលោកនេះ។

“បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈដោយប្រើប្រាស់គំនូរដោយដីសជាមធ្យោ បាយក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនាក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាង របស់ អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា ៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌និងវិសមភាពនៅ ក្នុងសហគមន៍របស់យើង។ជំងឺនេះមិនបានប្រកាន់ពូជសាសន៍នោះទេប៉ុន្តែវាមាន ផល ប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើងនូវពាក្យសម្តីដែលបង្កប់ដោយភាព ស្អប់ ខ្ពើមនិងការកំណត់គោលដៅមិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះនិងសហ គមន៍ មួយចំនួន។  ក្នុងដំណាក់កាលដ៏លំបាកនេះ សាមគ្គីភាព និងការទទួលខុសត្រូវដោយ ស្មើភាព គឺជាកត្តាដ៏សំខាន់ក្នុងការពង្រឹងនូវសង្គមដ៏រឹងមាំមួយដើម្បីប្រឆាំងនឹងសត្រូវ រួម របស់មនុស្សជាតិតាមរយៈការយោគយល់សហការនិងទំនុកចិត្តដែលចាំបាច់ គិត ពីសិទ្ធិមនុស្សជាចម្បង»។

អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែក សូសលប៊ីស៊ីណេស យូនីត(Social Business Unit)បានសម្រេចជ្រើសរើសសិល្បករ ជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោក ថមមី (Thommy) ដើម្បីបង្កើតសិល្បៈគំនូរដីស នៅមុខការិយាល័យអង្គការយូណេស្កូ ជាប់​ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុង​ការអញ្ជើញឱ្យចូលរួមជាមួយយុទ្ធនាការដ៏មានសារៈសំខាន់នេះ។យើងជឿជាក់​ថា​សិល្បៈ​​ជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណា​នោះទេ។ យើងសង្ឃឹមថាទម្រង់នៃសិល្បៈដីសនេះ​នឹងជួយ​មនុស្ស​ឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ។

 ចំណែកលោក អ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមាន​សុខ​ភាពល្អ ហើយពិតណាស់គឺយើងចង់កម្ចាត់វីរុសមួយនេះចេញពីពិភពលោក។ មិន​ត្រឹម​តែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថា​ពី​ប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។

សិល្បៈនៃគំនូរដោយដីសនៅលើដីមានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួនទាំង​ភាសា​ខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ពាក្យពេចន៍ដែលយើង​ជ្រើស​យកមកគឺដើម្បីបង្ហាញពីផលវិបាកសកម្មភាពឬអាកប្បកិរិយាបែបវិជ្ជមាន។ ចំពោះ​​អត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាពផុយស្រួយនៃជីវិតនិងការរីក​សា​យ​ភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញពីធាតុសំខាន់ពីរនៃ​ស្លាក​សញ្ញារបស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បី​បង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក”។យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ​ និង​ងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាង នឹងផ្តល់ភាពងាយស្រួលដល់សហគមន៍​ក្នុង​ការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដី​សគឺ​ងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថាផលប៉ះពាល់អវិជ្ជមានចំពោះសង្គមដែល​បណ្តាល​មកពីជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់នៃរដូវវស្សានេះ។

ជាមួយនឹងយុទ្ធនាការបែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សា​សហ​គមន៍អង្គការយូណេស្កូ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បាន​បង្កើត​នូវយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះ​បានអញ្ជើញ​សិល្បការិនីកម្ពុជាចំនួន៤រូបនិងក្រុមសិល្បៈដែលកំពុងពេញនិយមចំនួន១ក្រុម ដើម្បី​ចែក​​រំលែកទៅកាន់សាធារណជន អំពីការកើនឡើងនូវព័ត៌មានមិនពិត​ជាច្រើននៅ​លើ​អ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។តាមរយៈយុទ្ធនាការរបស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គមកម្ពុជាជាង៣០ម៉ឺននាក់បានចូលរួមក្នុង​ការឈ្វេង​យល់ពីការទទួលបាននូវព័ត៌មានពិតដែលអាចជឿទុកចិត្តបានទាន់ពេលវេលា ហើយ​ប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើម​ទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការយូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវ​សេរីភាព​នៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយក្នុង​ប្រទេសកម្ពុជា៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម