ក្រុមហ៊ុន​ចំរើន​សម្បត្តិ​បង្កើត​មូលនិធិ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

179
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ដើម្បី​ចូលរួមចំណែក ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ &​ផ្សារ​ខេ​ស៊ី ព្រមទាំង​ក្រុមគ្រួសារ បុគ្គលិក គ្រប់ផ្នែក បង្កើតជា​មូ​និ​ធិ នៅ​ផ្សារ​ខេ​ស៊ី ដើម្បី​ស្វែងរក​សប្បុរសជន ចូលរួម​តាម​កម្លាំង​សទ្ធារ​ជ្រះថ្លា​។​ជា ថវិកា​គ្រឿងឧបភោគ បរិភោគ​ក្ដី សម្ភារៈ ផ្សេងៗ អាចមក​ចូលរួម​ផ្ទាល់​នៅ​ការិយាល័យ ផ្សារ​ខេ​ស៊ី KC ។ រង់ចាំ​ទទួល​ស្វាគមន៍ សប្បុរសជន ចាប់ពី​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០ ដល់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ទើប​បញ្ចប់ ។

​ចេញដំណើរ​នាំយក​ថវិការ​គ្រឿងឧបភោគ​បរិភោគ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្ទាល់​នូវឯ​ទី​រួម​ខេត្ត​បាត់​ដប​ង ។ ដូច្នេះ​សូម​បងប្អូន សប្បុរសជន មេត្តា​ចូលរួម តាម​សទ្ធារ​ជ្រះថ្លា រៀងៗ​ខ្លួន ។ អាចទាក់ទង​ផ្ទាល់​នៅ​ផ្សារ​ខេ​ស៊ី ឫ​តាមរយៈ លេខ​ទូរ​ស័​ព្ឌ 015909016 /077909016​។​

​សូមបញ្ជាក់​ផងដែរ​ថា​ផ្សារ​ខេ​ស៊ី​ដែលមាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​)​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ឫ​អាចទាក់ទង​តាមរយៈ​លេខ​ទូរ​ស័​ព្ឌ 017335354 / 093795378 ។ ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម