Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​កសិកម្ម​នាំ​លោកស្រី​ទូត​សហភាព​អឺរ៉ុប​ទៅ​ភ្លក្ស​រសជាតិ​កង្កែបបោបនៅ​ប្រាសាទបាគង​

ដោយៈ ជា សីហៈ /​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ថ្ងៃទី ១២​ខែតុលា ឆ្នាំ​២០២០ បាន​នាំ​លោកស្រី ខា​មេន មូ​រ៉េ​ណូ ( Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​ម្ចាស់ជំនួយ​មួយចំនួន ​រួមមាន AFD, FAO និង UNIDO ទៅ​ភ្លក្ស​រសជាតិ​កង្កែបបោប នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

​មន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ការ​ភ្លក្ស​រសជាតិ​កង្កែបបោបនេះ​បាន​ធ្វើឡើង​នៅក្នុង​អំឡុងពេលដែល លោក វេ​ង សាខុន និង លោកស្រី​ទូត ព្រមទាំង​សមាជិក​នៃ​គណប្រតិភូ បានអញ្ជើញ​មកកាន់​ទឹកដី​អង្គរ​ក្នុង​បំណង​ចុះមក​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ន៍កម្ម វិធី CaPFish-Capture និង CaPFish Aquaculture ដែល​កំពុងដំណើរការ​ក្រោមជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​រយៈពេល ៦​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា ការ​ភ្លក្សរសជាតិ​កង្កែបបោប ដែលជា​អាហារ​ប្រពៃណី និង ជា​អាហារ​មូលដ្ឋាន​របស់​ព​ល​រដ្ឋ​ខ្មែរ​មួយ​ប្រភេទនោះ គឺ​នៅពេលដែល​គណ:ប្រតិភូ​បាន​ចុះទៅពិនិត្យ​កសិដ្ឋាន​បង្កាត់​-​ភ្ញាស់​កង្កែប​របស់លោក​គង់ គីម​ឆាវ នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដែល​កំពុងតែ​ជោគជ័យ​នៅក្នុង​របរ​ចិញ្ចឹម​កង្កែប​របស់លោក ។

​កង្កែបបោប គឺជា​ប្រភេទ​មុខម្ហូប​ប្រពៃណី​មួយរបស់​ខ្មែរ ។ អាហារ​ប្រភេទ​នេះ​ផ្សំ​ឡើងជា​ពិសេស ដោយ​គ្រឿងផ្សំ​គោល​គឺ​កង្កែប ហើយ​ក្រៅពីនោះ គឺមាន សាច់ជ្រូក​បី​ជាន់ គ្រឿង​បុក (​ដែល​រួមមាន​ដូចជា គល់​ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹក​ក្រូចសើច​) ខ្ទឹមក្រហម ខ្ទឹមស ចិញ្ច្រាំ​ឲ្យ​ល្អិត ទឹកត្រី អំបិល ស្រក ម្សៅ​ស៊ុប ញាត់​ចូល​កង្កែប ឲ្យ​ប៉ោង​រួច​យកទៅ​អាំង​ឲ្យឆ្អិនឡើងពណ៌ក្រហម៕S/សរន/Ha

​ ​ ​ ​រូបភាពៈ ក្រសួងកសិកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular