ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លិ សារី អភិបាលរងខេត្ត និងកងកម្លាំងទាំង ៣ ប្រភេទ បានបន្តចុះពិនិត្យ ស្ថានភាពទឹកជំនន់ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ នៅទីទួលសុវត្ថិភាព នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអភិបាលស្រុកមង្គលបុរី បានអោយដឹង នៅថ្ងៃទី១២ តុលានេះថាៈ នៅភូមិសាម៉ន (រួមទាំងចំណុចប៉ោយអង្គរ ) ឃុំចំណោម កំពុងត្រូវការសង្គ្រោះបន្ទាន់ ពលរដ្ឋ ចំនួន ២០៥ គ្រួសារ ចេញពីទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព ។ ក្នុងនោះ អ្នកប៉ះពាល់រងគ្រោះខ្លាំង ត្រូវការសង្ក្រោះបន្ទាន់បំផុត មាន ១៣៥ គ្រួសារ ។
លោកអភិបាលខេត្ត និងមន្ត្រីអាជ្ញាធរ កងកម្លាំង បានចុះពិនិត្យស្ថានភាពទឹក ដល់មូលដ្ឋានខ្នងផ្ទះ ប្រជាពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខ និងត្រៀមរកទីទួល សុវត្ថិភាព ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ ៕S/


រូបថត ៖ លោកអ៊ុ រាត្រី លោកលី សារី និងមន្ត្រីអាជ្ញាធរ កងកម្លាំងទៅជន្លៀសនិងផ្តល់ម្ហូបអាហារដល់ពលរដ្ឋភូមិសាយសាម៉នដែលគេចពីទឺលជំនន់មកទួលសុវត្ថិភាព(រុប៖ ភ្នំស្វាយ )