ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យៈ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រួមជាមួយលោកអភិបាលរង លោកប្រធានប្រធានការិយាល័យជំនាញ អធិការនគរបាលក្រុង មេបញ្ជាការអាវុធហត្ថក្រុង មេបញ្ជាការយោធាក្រុង បានចាប់ផ្តើមរៀបចំ បំពាក់កាមេរ៉ា សុវត្ថិភាព នៅចំណុចផ្សារចំការគរ (ផ្សារថ្មី) នាសង្កាត់កំពង់ស្វាយ ដើម្បីតាមដានមើល អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ ជាពិសេសតាមដានផ្នែកសន្តិសុខ ។

លោកអភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ គឺអនុវត្ត ក្រោយពីមានការសំណូមពរ ពីសំណាក់បណ្តាអាជីវករ នៅចំណុចខាងលើ ដែលកន្លងមក មានបងប្អូនពលរដ្ឋ មកពីខាងក្រៅ យកសំរាមមកទុក នៅមុខផ្សារ ធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ផ្សារ ពិសេសបានជះ ក្លិនស្អុយ ខូចអនាម័យ ធ្វើឲ្យពួកគាត់ ដែលជាអាជីវករ លក់ដូ នៅខាងមុខ ស៊ូទ្រាំមិនបាននូវក្លិនស្អុយនោះ។ លោកបានបន្តថា៖ កាមេរ៉ាសុវត្ថិភាពនេះ ក៏ធ្វើការងារផ្នែកសន្តិសុខផងដែរ ៕S/

រូបថត ៖ លោកហ៊ឹល រ៉ាយ៉ា ៖ អាជ្ញាធរមានសមត្ថកិច្ចដាក់កាមរ៉ាសុវត្ថិភាពតាមដានសន្តិសុខនិងឃ្លាំមើលអ្នកចោលសម្រាម(រូប៖ ប.ជ័យ )