ដោយៈគ្រញូង/បាត់ដំបងៈប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបីភូមិក្នុងឃុំអូរដារស្រុកកំរៀងជិត៨០គ្រួសារទទួលបានអំណោយពីលោកសុខគង់សមាជិកក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំរៀងកាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២០នៅចំណុចសាលាបឋមសិក្សាជ័យសីមានិងវត្តគីរីរតនះភូមិស្វាយ។

ចូលរួមក្នុងពិធីនេះដែរមានលោកសុខ គឹមខុនអភិបាលស្រុកកំរៀង លោកមេបញ្ជាការអាវុធហត្ថស្រុកលោកអធិការនគរបាលស្រុកមេភូមិមេឃុំនិងមន្ត្រីពាក់ព័ន្ធមូយចំនួន។
លោកគឹមពន្លកអធិការស្រុកកំរៀងបានឲ្យដឹងថាប្រជាពលរដ្ឋទាំង៧២គ្រួសារមានមកពីភូមិដូងចំនួន២៤គ្រួសារ ភូមិភូមិស្វាយ៤៥គ្រួសារនិងភូមិអូរដាលើចំនួន២គ្រួសាសរុប៧២គ្រួសារ។

លោកសុខគង់បានបញ្ជាក់ថាអំណោយដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកហើយជម្លៀសមកកាន់ទីទួលសុវត្ថិភាពនៅក្នុងសាលាបឋមសិក្សាជ័យសីមានិងវត្តគីរីរតនះភូមិស្វាយមានមី៣៦កេស ត្រីខបីកេសធំ។ក្នុងចំណោមជនរងគ្រោះទាំង៧២គ្រូសារក្នុង១
គ្រូសារទទួលបានមី១៥កញ្ចប់និងត្រី១កំប៉ុងធំ៕S/


រូបថតរះលោកសុខ គង់ចុះសួរសុខទុក្ខនិងចែកអំណោយដល់ជនរងគ្រោះ