ក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ជូនដល់មន្រ្តីមន្ទីរសេដ្ឋកិច្ចនិង រដ្ឋបាលរាជធានី-ខេត្តក្រុង

ដោយៈស៊ាថាំង/ភ្នំពេញៈកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់រាជធានី ភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែល ជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹក នាំ កម្រិតជំនាញទទួលបន្ទុកការងារ ពាក់ព័ន្ធការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន /អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ចូលរួមដោយអស់លោក លោកស្រិថ្នាក់ ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាង១០០នាក់ ។ 

វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យ ភាព, ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែន សា រពើពន្ធឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពី ប្រព័ន្ធ ហិរញ្ញវត្ថុសាធា-   រណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។

រូបៈបណ្ឌិតសភាចារ្យហ៊ានសាហុីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ទីរសេដ្ឋកិច្ចនិងរដ្ឋបាលរាជធានី _ ខេត្តទាំង 25  ( រូបថតគន្ធា)

ថ្លែងនៅក្នុងពិធីនោះបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន សម្តេចអគ្គម ហា សេនាបតីតេជោ ហ៊ុនសែន ប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ ដំបូងនៅ ឆ្នាំ ២០០៤ ក្នុងគោលដៅ ផ្លាស់ ប្តូរប្រព័ន្ធ ថវិកាកម្ពុជា ពី ថវិកាផ្អែក លើធាតុ ចូល និងមជ្ឈការ ឆ្ពោះ ទៅ ថវិកា ផ្អែក លើ សមិទ្ធកម្មនិងវិមជ្ឈការ ។ បច្ចុ ប្បន្ន ការកែទម្រង់ កា រ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅ ក្នុងដំណាក់ កាលទី ៣សំដៅបង្កើន កាផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ ព្រម ជាមួយ នឹងការផ្ទេរ នូវភាពជាម្ចាស់ និង ការទទួល ខុសត្រូវ កាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹង មន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ដំណាក់កាលទី ៣ នេះ, គ្រោងបញ្ចប់ចុងឆ្នាំ ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះអនុវត្តនូវដំណាក់កាលទី ៤(២០២១-២០២៥) ក្នុងគោលដៅបង្កើន គណនេ យ្យ ភាពសមិទ្ធកម្ម” ដែល ជាគោលដៅចុងក្រោយនៃការ កែទម្រង់ដ៏មានសារសំខាន់នេះ ។

លោក បានបញ្ជាក់ទៀតថា ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាល       ទី ៣, រាជរដ្ឋាភិបាលបានទទួលជោគជ័យ ក្នុង ការ កសាង និង ដាក់ឱ្យប្រើជាផ្លូវការ នូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈ (FMIS) ដែលជាប្រព័ន្ធសមាហរណកម្ម ស្វ័យប្រវត្តិកម្ម នូវ ដំណើរការ ការងារ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈដោយ គ្របដណ្តប់ ទាំង ការរៀបចំ ថវិកា,ការអនុវត្ត ថវិកា,ការរៀបចំរបាយ ការណ៍គណនេយ្យហិរញ្ញវត្ថុ, របាយការណ៍សមិទ្ធកម្ម, ការត្រួតពិនិត្យ និង ការធ្វើ សវនកម្ម ។

លើសពីនេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវ ត្ត នូវយុទ្ធសាស្រ្តនៃការកែ ទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨២០២៥ ក្នុ ង គោលដៅប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធ មួយដែល មានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាពស្របតាមឧត្តមានុវត្ត អន្តរ ជាតិ , ដូច្នេះ តម្រូវឱ្យគ្រប់អង្គភាព និង ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹង ពង្រីកសមត្ថភាពចំណេះដឹង និង ការលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរបស់ខ្លួន ជាពិសេសលើ “ជំនាញពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ៕សរន