ក្រសួងអប់រំប្រកាសឱ្យគ្រឹះស្ថានឧត្តម សិក្សាសាធារណៈ បើកដំ ណើរការឡើងវិញ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតមួយដោយធ្វើការសម្រេចឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈបើកដំណើរការឡើងវិញ ប៉ុន្តែយ៉ាងណាក្រសួងក៏តម្រូវចាំបាច់ឱ្យគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតដែលមានជាធរមាន។

         បើយោងតាមលិខិតរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចុះហត្ថលេខាដោយលោក ហង់ជួនណារ៉ុនកាលពីថ្ងៃទី៩ខែតុលាឆ្នាំ ២០២០ បានបញ្ជាក់ថាការអនុញ្ញត្តិឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់បើកដំណើរការឡើងវិញគឺចាប់ពីចុះហត្ថលេខានៃថ្ងៃខែខាងលើនេះតទៅ៕DP

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular