កីឡារាំកម្ពុជាឈ្នះមេដាយជាច្រើនគ្រឿងនៅព្រឹត្តិការណ៍ “12th Cebu Open DanceSport Online Competition”

ដោយ:រ៉ូហ្សា/ភ្នំពេញ:អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាអ្នកស្រី ហង់ ស៊ីម៉ន បាននិយាយថាសហព័ន្ធកីឡារាំកម្ពុជាបានចូលរួមប្រកួតកីឡារាំតាមអនឡាញមានឈ្មោះថា “12th Cebu Open DanceSport Online Competition” ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២០ នៅប្រទេសហ្វីលីពីនក្នុងនោះកម្ពុជាទទួលបានលទ្ធផលល្អប្រសើរផងដែរ។

លោកស្រីបានបន្តថា សម្រាប់វិញ្ញាសាកុមារីអាយុ៩ឆ្នាំចុះ ក្បាច់ Jive ដោយកុមារី លាង ឡុងអឺ ចំណាត់ថ្នាក់លេខ៤, វិញ្ញាសាកុមារាអាយុ៩ឆ្នាំចុះ ក្បាច់ Cha Cha Cha កុមារា ឡុង ចំណូល ចំណាត់ថ្នាក់លេខ៣, វិញ្ញា សាកុមារីអាយុ១០-១១ឆ្នាំ ក្បាច់Jive និង Cha Cha កុមារី យូ ប៉ារីស បានចំណាត់ថ្នាក់លេខ២ និងលេខ៣, វិញ្ញាសាកុមារាអាយុ ១០-១១ឆ្នាំ ក្បាច់ Cha Cha និង Jive កុមារា ឱ មេត្តា បានចំណាត់ថ្នាក់លេខ៣ និងលេខ៥។

ចំណែកវិញ្ញាសាJunior 2 Boy 3 Dance- CRJ កុមារា សេង សុខគ័ង ចំណាត់ថ្នាក់លេខ៣, វិញ្ញាសា Adult Open Boy 3 dance- CRJ ដោយ សេង សុគីម ចំណាត់ថ្នាក់លេខ១ និងវិញ្ញាសា Junior1 Girl Cha Cha ដោយ ឱ រចនី ចំណាត់ថ្នាក់លេខ៥ និងក្បាច់ Jive ចំណាត់ថ្នាក់លេខ១។

ដោយឡែកវិញ្ញាសា Junior2 Girl ក្បាច់ Jive ហ៊ាន លក្ស្មី បានចំណាត់ថ្នាក់លេខ ៥, វិញ្ញាសា Youth Girl Cha Cha ម៉ូវ ដានីតា ចំណាត់ថ្នាក់លេខ១, វិញ្ញាសា Youth Girl Jive ដោយ ម៉ូវ ដានីតា ចំណាត់ថ្នាក់លេខ៤និងវិញ្ញាសា Youth Boy 5 Dance-SCRPJ ជុំ លីហៀង ចំណាត់ថ្នាក់លេខ ១៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular