ខេមរសហព័ន្ធតេក្វាន់ដូWT បំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិត្រៀមប្រកួតជើងឯកថ្នាក់ជាតិ២០២០

ដោយ:រ៉ូហ្សា/ភ្នំពេញ:ខេមរសហព័ន្ធតេក្វាន់ដូ កាលពីពេលថ្មីៗនេះបានបើកវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិត្រៀមការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT) ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ។

លោក សំ សុខយី ប្រធានបង្កើតអនុគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រម បានមានប្រសាសន៍ថា វគ្គបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមនេះធ្វើឡើងដើម្បីត្រៀមខ្លួនបំពេញនូវចំណុចខ្វះខាតមួយចំនួន និងពង្រឹងសមត្ថភាពថែមទៀត ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនាពាក់កណ្តាលខែនេះ ។

លោកបានបន្តថា វគ្គនេះមានគ្រូឧទ្ទេសចំនួន៣រូបរួមមានលោក សំ សុខយី, លោក ហែម សំណាង អាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ, លោក ឃឹម សត្ថា អាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ និងលោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT អ្នកសម្របសម្រួលវគ្គនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular