ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ចំនួន ៧៤ គ្រួសារ ស្ថិតនៅក្នុងភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នាំឱ្យបាក់ទំនប់ភ្នំលេខ ។
លោក វ៉ី សំណាង បានមានប្រសាសន៍ថាៈ អំណោយដែលសាខាកាកបាទក្រហមខេត្ត ចែកជូនគ្រួសារ ដែលរលំផ្ទះទាំងស្រុង ដោយសារទឹកហូរ កាត់ខ្លាំង មួយគ្រួសារៗ ទទួលបាន÷ អង្ករ ២៥ គីឡូក្រាម. មី១កេស .ទឹកស៊ីអ៊ីវ១យួរ .ត្រីខ១០កំប៉ុង. ឃីត១កញ្ចប់. នំធុង១ធុង. ប្រេងឆា ១ដប និងថវិកា ១០ ម៉ឺនរៀល។ ចំណែកអំណោយ ដែលបានផ្ដល់ជូនគ្រួសាររងផលប៉ះពាល់ ដោយទឹកជំនន់ ក្នុងមួយគ្រួសារៗ រួមមាន អង្ករ ២៥ គីឡូក្រាម .មី១កេស. ទឹកស៊ីអ៊ីវ១យួរ .ត្រីខ១០កំប៉ុង. នំធុង ១ធុង .ប្រេងឆា១ ដប និងថវិកា ៤ ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានបន្តដំណើរ ចុះទៅពិនិត្យមើល ប្រជាពលរដ្ឋ ច្រកដីដាក់ការុង ដើម្បីទប់ទំនប់ ចំការដូង នៅឃុំវាលពង់ ស្រុកឧដុង្គ ដែលរងការបាក់ខូចខាត ដោយសារជំនន់ទឹកភ្លៀង៕/V