Home ព័ត៌មានអន្តរជាតិ ខណៈត្រាំរៀបចំ...

ខណៈត្រាំរៀបចំការជួបជុំជាមួយអ្នកគាំទ្រ លោកហ្វូស៊ីជំរុញឱ្យ ពាក់ម៉ាស់និងបញ្ចៀសការជួបជុំមនុស្សច្រើន

ខណៈដែលប្រធានាធិបតីដូណាល់ត្រាំ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លើកដំបូងចាប់តាំងពីលាតត្រដាងថាគាត់ឆ្លងវីរុសកូរ៉ូណានៅខែនេះ អ្នកជំនាញ ជំងឺឆ្លងកំពូលរបស់អាម៉េរិកលោក អានថូនី ហ្វូស៊ី និយាយថា សហរដ្ឋអាម៉េរិក ប្រឈមមុខនឹងបញ្ហាជាច្រើន ប្រសិនបើប្រទេសនេះមិនលើកទឹកចិត្តឱ្យ ពាក់ម៉ាស់និងចៀសវាងការប្រមូលផ្តុំទ្រង់ទ្រាយធំ។

លោកហ្វូស៊ីបានប្រាប់ទូរទស្សន៍ CNBC ថា “យើងមានមូលដ្ឋានគ្រឹះនៃការឆ្លង ឥឡូវនេះដែលប្រែប្រួលនៅចន្លោះពី ៤០.០០០ ទៅ ៥០.០០០ នាក់ក្នុងមួយថ្ងៃ។ នោះជាកន្លែងមិនល្អទេនៅពេលដែលអ្នកចូលទៅក្នុងអាកាសធាតុត្រជាក់នៃរដូវស្លឹកឈើជ្រុះនិងអាកាសធាតុត្រជាក់នៃរដូវរងា”។

លោកបាននិយាយបែបនេះ នៅពេលដែលលោកត្រាំចាប់ផ្តើមការប្រមូលផ្តុំ របស់គាត់នៅរដ្ឋផ្លរីដាកាលពីល្ងាចថ្ងៃចន្ទទី១២តុលា គឺ បីសប្តាហ៍មុនការបោះឆ្នោត ថ្ងៃទី ៣ ខែវិច្ឆិកា ដែលក្នុងនោះការស្ទង់មតិបានបង្ហាញថាប្រធានាធិបតី បក្សសាធារណរដ្ឋរូបនេះចាញ់ប្រៀបបេក្ខជនរបស់បក្សប្រជាធិបតេយ្យលោក ចូ បាយដិន។

លោកហ្វូស៊ី ដែលជានាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លង (NIAID) តាំងពីឆ្នាំ១៩៨៤និងជាសមាជិកសំខាន់នៃក្រុមការងារប្រឆាំងកូវីដ១៩របស់សេតវិមាន បាននិយាយថា “យើងស្ថិតក្នុងស្ថានភាពអាក្រក់ហើយឥឡូវនេះ។ យើងត្រូវតែ ផ្លាស់ប្តូរបញ្ហានេះ”។

“ប្រសិនបើយើងធ្វើរឿង ៥ យ៉ាង ៖ ពាក់ម៉ាស់ជាសកល រក្សាគម្លាតពីគ្នា ចៀសវាងការជួបជុំគ្នាឬប្រមូលផ្តុំហ្វូងមនុស្ស…ធ្វើអ្វីៗនៅខាងក្រៅឱ្យបានច្រើន ជាងនៅខាងក្នុង និង លាងដៃញឹកញាប់ នោះរឿងងាយៗទាំងនោះ…ពិតជាអាច ជួយបន្ថយការកើនឡើងករណីឆ្លង ដែលយើងកំពុងមើលឃើញជាក់ស្តែង និង អាចការពារកុំឱ្យមានករណីថ្មី”។

នៅពេលសួរថាតើផលវិបាកអ្វីខ្លះនឹងកើតឡើងពីការមិនធ្វើតាមជំហានបែបនេះ លោកហ្វូស៊ីឆ្លើយតបថា “ខ្ញុំគិតថាយើងនឹងប្រឈមមុខបញ្ហាជាច្រើន”៕ ដោយ ៖ កញ្ញាដាលីស/Ha

អ្នកជំនាញជំងឺឆ្លងកំពូលរបស់អាម៉េរិកលោក អានថូនី ហ្វូស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular