ការសាកល្បងវ៉ាក់សាំងកូវីដ១៩នៅសហរដ្ឋអាម៉េរិកត្រូវផ្អាកជាលើកទី២ដោយសារអ្នកចូលរួមម្នាក់ធ្លាក់ខ្លួនឈឺ

461
ចែករម្លែក

ការសិក្សាដំណាក់កាលចុងក្រោយនៃបេក្ខជនវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានផ្អាក ខណៈពេលដែលក្រុមហ៊ុនកំពុងស៊ើបអង្កេតថាតើ “ជំងឺមិនអាចពន្យល់បាន” របស់អ្នកចូលរួមការសិក្សា មានជាប់ទាក់ទងនឹងការ ចាក់វ៉ាក់សាំងឬអត់។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទទី១២តុលាថា ជំងឺ ឧបទ្ទវហេតុ និងព្រឹត្តិការណ៍នៃផលប៉ះពាល់នៃការសិក្សាលើរាល់ការព្យាបាល សាកល្បង តែងរំពឹងកើតមានឡើង ជាពិសេសការសិក្សាធំៗ ប៉ុន្តែគ្រូពេទ្យនិង ក្រុមប្រឹក្សា ត្រួតពិនិត្យសុវត្ថិភាពនឹងព្យាយាមកំណត់នូវអ្វីដែលអាចបង្កឱ្យមា នជំងឺខាងលើ។

ការផ្អាកនេះក៏ជាការផ្អាកលើកទីពីរក្នុងចំណោមវ៉ាក់សាំងជាច្រើនដែលបានឈានដល់ការធ្វើតេស្តចុងក្រោយទ្រង់ទ្រាយធំនៅសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីជំងឺនេះទេ ដោយយោងលើ ឯកជនភាពរបស់អ្នកចូលរួម។

ការបញ្ឈប់ជាបណ្តោះអាសន្ននៃការសិក្សាវេជ្ជសាស្ត្រធំៗគឺជារឿងធម្មតាទូទៅ។ ផលប៉ះពាល់តិចតួចណាស់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងការសាកល្បងថ្នាំជាទូទៅ ប៉ុន្តែការងារដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩ ត្រូវចំណាយលុយច្រើនណាស់ បើមានបញ្ហាស្មុគស្មាញដូច្នេះ។

ក្រុមហ៊ុនត្រូវតម្រូវឱ្យធ្វើការស៊ើបអង្កេតចំពោះប្រតិកម្មធ្ងន់ធ្ងរឬមិនបានរំពឹងទុកណាមួយដែលកើតឡើងក្នុងពេលធ្វើតេស្តថ្នាំ។ ដោយហេតុថាការធ្វើតេស្តបែបនេះ ត្រូវធ្វើទៅលើមនុស្សរាប់ម៉ឺននាក់ ដូច្នេះបញ្ហាវេជ្ជសាស្ត្រមួយចំនួនគឺច្បាស់ជា កើតឡើងដោយចៃដន្យ។ តាមពិតជំហានដំបូង ដែលក្រុមហ៊ុននិយាយថាខ្លួននឹង អនុវត្តនោះគឺ ត្រូវកំណត់ថាតើមនុស្សម្នាក់នោះបានទទួលវ៉ាក់សាំងកូវីដ១៩ឬក៏ លេបថ្នាំព្យាបាលណាមួយ៕ ដោយ ៖ កញ្ញាដាលីស/Ha

ការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវផ្អាកបណ្តោះអាសន្ន

ទីតាំងផ្សាយពាណិជ្ជកម្ម