ជំនន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រុក​មួយក្នុងខេត្តព្រះវិហារ​បន្ទាប់ពី​ខេត្ត​ខ្លះ​ជួប​គ្រោះធម្មជាតិ​

189
ចែករម្លែក

ដោយៈសៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ស្ថានភាព​គ្រោះធម្មជាតិ​ទឹកភ្លៀង​ដែល​កំពុងតែ​បង្ក​ឱ្យ​ខេត្ត​មួយចំនួន​រងគ្រោះ​ជំនន់​ទឹកភ្លៀង​​គួរ​ផ្យព្រួយបារម្ភ។​នៅក្នុង​ស្ថានភាព​ទឹកជំនន់​នេះ​ធ្វើឱ្យ​មន្ត្រី​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជ័យ​សែន​។​លោក​រស់​ហេង​អភិបាលស្រុក​ជ័យ​សែន​រួមទាំង​កងកម្លាំងប្រដាប់អាវុធ​ក៏បាន​ត្រៀម​កម្លាំង​ចេញ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ករណី​គ្រោះទឹកជំនន់​នេះ​។​

​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០២០​​ថាៈដោយ ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ នៅ​ថ្ងៃទី​១០​និង​១១​ខែតុលា​បណ្តាលឱ្យ​ជំនន់​ទឹកភ្លៀង​បាន​សម្រុក​ធ្លាក់​គម្ហុក​យ៉ាងខ្លាំង​និង​បាន​ជម្រុល​មកដល់​ផ្នែក​ខាងលើ​នៃ​ស្រុក​ជ័យ​សែន​។​ក្នុងស្ថានភាព ទឹក​ជម្រុល​ខ្លាំង​បែបនេះ មន្ត្រី​ជំនាញ ក៏បាន​ទៅដល់​ទីតាំង​ផ្ទាល់​ពិនិត្យមើល​ទឹក​ហូរ​ដើម្បី​មើល​ស្ថាន​ការដែល​ជៀសវាង​ការ​ជន់​លិច​និង​បាក់​ផ្លូវ​។​



ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​បន្តថាៈ​បន្ទាប់ពី​ទឹក​ហូរ​កាត់​ផ្លូវ កៅស៊ូ​លេខ ៩៥​ស្ថិតក្នុង​ភូមិ​ទឹក​លិច​ឃុំ​ស្អាង​ហូរ​ច្រ​ឡូរ​ភូមិ​ចុង​ទឹក​លិច​ទំនប់​ឆ្មា​និង​កំ​ធ្លាយ​ទំនប់​ទឹក​ជំនន់​បាន​ហូរ​ច្រោះ​ចិ​ញ្ចើម​ផ្លូវ​លេខ​៩៥​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​តស៊ូរ​។ហើយ​នៅ​ភូមិ​សំរោង​ទឹក​កំពុង​ឡើង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២១ ខ្នង​ផ្ទះ​ផ្លូវ​ប្រវែង ៨៧ ម៉ែត្រ​។​ក៏ប៉ុន្តែ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពលរ​ដ្ឋ​នោះ​និង​សត្វពាហន​នោះឡើយ​។​លោក​បាន​បញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​ពិតជា​រង​ការប៉ះពាល់​ខ្លះ​ហើយ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។​


​សម្រាប់​ថ្ងៃ​១២​ខែតុលា​នេះ បើ​ពិនិត្យមើល​អាកាសធាតុ មិនទាន់មាន​អ្វី​ប្រែប្រួល​ឡើយ ។​ក្នុង​រយៈពេល​ថ្ងៃនេះ​មិនមាន​ភ្លៀង​ធ្លាក់​ពីលើ​នឹង​ស្រក​ទៅវិញ​ជា​បណ្តើ​អាចឱ្យ​ស្រក​បណ្តើរៗ​ពុំខាន​ឡើយ ។​ក្នុងនោះ​តាម​ការពិនិត្យ នៅ​ទំនប់​គង្គារ ដែល​ជាទីរ​ម្មណី​យ​ដ្ឋា​ន​របស់​ភ្ញៀវទេសចរ​គឺ​ទឹកបាន​លិច​អស់​ទៅហើយ​។​ក្នុងស្ថានភាព​បែបនេះ​ភ្ញៀវ​មិនអាច​ទៅ​អង្គុយលេង​បានទេ​ព្រោះ​មួយចំនួន​បាន​ជន​លិច​អស់​ទៅហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម