បុរស​ដែល​គោរពបូជា​រូបចម្លាក់​លោក ដូ​ណា​ល់ ត្រាំ ដូច​ព្រះ ឥឡូវ​ស្លាប់​ហើយ​

284
ចែករម្លែក

​បុរស​កសិករ​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ត្រូវបាន​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត នៅ​ពេល​គាត់​ដំឡើង​រូបចម្លាក់ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ទី​៤៥ លោក ដូ​ណា​ល់ ត្រាំ កម្ពស់​១,៨២ ម៉ែត្រ​​នៅផ្ទះ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោក ត្រាំ ឈាន​ចូល​វ័យ ៧៣ ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៩​។​

​លោក ប៊ូ​ស​សា គ្រឹ​ស្នា រ៉ា​ជូ វ័យ ៣៨ ឆ្នាំ​មក​ពី​រដ្ឋ​តេឡាន​ហ្គា​ណា ប្រទេស​ឥណ្ឌា បាន​ស្លាប់​ដោយសារ​គាំងបេះដូង​កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​។​

​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា បុរស​រូបនេះ​បាន​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ កាលពីដើម​ខែ​នេះ​។

​គាត់​តក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​លោក ត្រាំ បញ្ជាក់ថា លោក​ឆ្លង​វីរុស​កូវី​ដ​-១៩ រួម​ជាមួយ​ជំទាវ​ទី​១ មេ​ឡានៀ ត្រាំ ហើយ​បាន​បួងសួង​បន់ស្រន់​សុំឱ្យ​លោក ត្រាំ ជាសះស្បើយ​ដោយ​ខ្លួនឯង​មិន​បាន​​ដេក​ពួន​ជាច្រើន​យប់ នេះ​បើ​យោងតាម​មិត្តភក្ដិ​របស់​គាត់​។​

​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ជូនដំណឹង​គួរឱ្យភ្ញាក់ផ្អើល​ទៅដល់​ពិភពលោក​តាម​ទ្វី​ត​ទ័​រថា អ្នកគាំទ្រ​ផ្កាប់​មុខ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ពេលនេះ​បាន​ស្លាប់​ហើយ​៕​ប្រែ​​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម