ត្រឹមម៉ោង៧ព្រឹកនេះមិនមានករណីវិជ្ជមានវីរុសកូដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយគិតត្រឹមម៉ោង៧ព្រឹកនេះមិនមានករណីវិជ្ជមានថ្មីនិង មិនមានករណីជាសះស្បើយទេ។

ក្រសួងក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាម៉េរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃ​មន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នក​ប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់​ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular