• ក្របខ័ណ្ឌ UEFA Nations League រដូវកាល២០២០ / ២០២១
(23:00) Finland vs Ireland
(23:00) Lithuania vs Albania
(01:45) Belarus vs Kazakhstan
(01:45) Bulgaria vs Wales
(01:45) Croatia vs France
(01:45) England vs Denmark
(01:45) Estonia vs Armenia
(01:45) Greece vs Kosovo
(01:45) Iceland vs Belgium
(01:45) Italy vs Netherlands
(01:45) Moldova vs Slovenia
(01:45) North Macedonia vs Georgia
(01:45) Norway vs N.Ireland
(01:45) Poland vs Bosnia Herzegovina
(01:45) Portugal vs Sweden
(01:45) Romania vs Austria
(01:45) Russia vs Hungary
(01:45) Scotland vs Czech Republic
(01:45) Slovakia vs Israel
(01:45) Turkey vs Serbia
វិភាគគូល្អ
Italy vs Netherlands

ជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏រីករាយបំផុតប្រចាំសប្តាហ៍នោះ គឺការប្រកួតរវាងក្រុម អ៊ីតាលីនិងក្រុមហូឡង់នៅក្នុងក្របខណ្ឌ Nations League។ដោយការប្រកួតនេះនឹងធ្វើឡើងនៅ ពហុកីឡាដ្ឋាន Gewiss Stadium ក្នុងពូល ១ ស្របពេលក្រុមទាំងពីរមានស្ថិតិមិនដូចគ្នាទេ។
អ៊ីតាលីឈរនៅលើកំពូលតារាងដោយមាន៥ពិន្ទុ ចំណែកក្រុមហូឡង់ឈរនៅលេខរៀងទី៣ ដោយក្រុមនេះអាចយកឈ្នះក្រុមប៉ូឡូញ ស្មើក្រុមបូស្នីនិងក្រុមហឺហ្សេហ្គោវីណា ប៉ុន្តែពួកគេត្រូវ តែធ្វើឲ្យបានល្អបំផុតនៅពេលជួបជាមួយក្រុមអ៊ីតាលី។
ក្រុមទាំងពីរឈានជើងចូលរួមការប្រកួតនេះ ក្រោយពីទទួលបានលទ្ធផលស្មើដូចគ្នាហើយគ្មាន ក្រុមណាមួយរកបាន១គ្រាប់នោះទេ។ ក្រុមហូឡង់កំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរគ្រូបង្វឹក ហ្វ្រែង ដឺ បូអេ (Frank de Boer) បន្ទាប់ពីចូលជំនួសលោក រ៉ូណាល់ ខូមែន (Ronald Koeman) ដែលបានចាកចេញទៅដឹកនាំក្រុម Barcelona កាលពីរដូវក្តៅ។
លោក ដឺ បូអេ នៅតែស្វែងរកជ័យជម្នះលើកដំបូងរបស់លោក បន្ទាប់ពីខកខានមិនបានយកជ័យ ជម្នះក្នុងពីរប្រកួតជាប់គ្នាដែលលោកដឹកនាំ។ ភាពមិនប្រាកដប្រជានេះហាក់ដូចជាខុសគ្នា ដាច់បើធៀបនឹងក្រុមអ៊ីតាលី ក្រុមអ៊ីតាលីកំពុងតែរីករាយនឹងទម្រង់លេងដ៏ល្អរបស់ខ្លួនចាប់តាំង ពីលោក រ៉ូបឺតូ មែនស៊ីនី (Roberto Mancini) ចូលមកដឹកនាំកាលពីឆ្នាំ២០១៨។
អតីតគ្រូបង្វឹកក្លិប Manchester City រូបនេះទើបនឹងចាញ់ពីរប្រកួតក្នុងចំណោម២៣ប្រកួតដែល លោកដឹកនាំ។
ធាតុផ្សំមួយនៃជោគជ័យរបស់ក្រុមអ៊ីតាលីដែលនាំឲ្យមានជោគជ័យគឺទម្រង់លេងក្នុងទឹកដី។ ក្រុមនេះមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង២២ប្រកួតក្នុងទឹកដីចាប់តាំងពីឆ្នាំ ២០១៦មក។
ក្រុមហូឡង់ធ្លាប់ធ្វើបានល្អគួរសមផងដែរប៉ុន្មានប្រកួតចុងក្រោយរួមទាំងឈ្នះ៤-២ នៅអាល្លឺម៉ង់ កាលពីយុទ្ធនាការនៅក្របខ័ណ្ឌ Nations League កាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណា ក្រុមនេះមិនទាន់ស្គាល់ពាក្យថា ឈ្នះនៅឡើយទេ ហើយក្នុងនោះគឺការប្រកួតជាមួយក្រុម Northern Ireland និងខកខានមិនបានឈ្នះការប្រកួត៦ប្រកួតចុងក្រោយជាមួយក្រុមអ៊ីតាលី៕
ទស្សនៈ Italy 3-1 Netherlands
វិភាគគូល្អ
England vs Denmark

ក្រុមអង់គ្លេសបានឡើងមកឈរនៅលើពូលសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Nations League បន្ទាប់ពីយកឈ្នះក្រុមបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ។
ក្រុមនេះនៅសល់៣ប្រកួត ដើម្បីរក្សាការនាំមុខលើក្រុមបែលហ្ស៊ិក ហើយពីរប្រកួតទៀតនឹងធ្វើ ក្នុងទឹកដី ដោយចាប់ផ្តើមជាមួយនឹងការប្រកួតជាមួយក្រុមដាណឺម៉ាក។ ក្រុមអង់គ្លេសបានឈ្នះ២ ប្រកួតនិងស្មើ១ នៅក្នុង៣ប្រកួតនៅក្នុងពូលនេះ។
ក្រុមនេះធ្លាប់ស្មើក្រុមដាណឺម៉ាកនៅក្រៅទឹកដី ហើយវាមិនមែនជាទម្រង់លេងដ៏ល្អនោះទេ។ ការយកឈ្នះក្រុមបែលហ្ស៊ិកគឺជាលទ្ធផលដ៏ល្អ ប៉ុន្តែក្រុមបែលហ្ស៊ិកលេងនៅក្នុងប្រកួតនេះ ហាក់ដូចជាមិនសមនឹងតំណែងលេខ១នៅលើពិភពលោកនោះទេ។
ក្រុមរបស់លោក ហ្គារ៉េត សាវហ្គេត (Gareth Southgate) គឺជាក្រុមដែលមានទម្រង់លេងល្អ នៅក្នុងទឹកដី បើទោះបីជាគ្មានអ្នកគាំទ្រក៏ដោយ។ ការប្រកួតចាញ់លើកចុងក្រោយគឺចាញ់ ក្រុមអេស្ប៉ាញនៅក្នុងការប្រកួតក្របខ័ណ្ឌ Nations League លើកដំបូង។ ការប្រកួតជាមួយក្រុម បែលហ្ស៊ិកនិងក្រុមវ៉េល បង្ហាញថា ក្រុមអង់គ្លេសមានកីឡាករល្អច្រើនដែលអាចធ្វើការងារ បានល្អនៅកម្រិតនេះ។
ក្រុមដាណឺម៉ាកឈរនៅលេខរៀងទី៣នៅក្នុងពូលដោយមានបួនពិន្តុឆ្លងកាត់បីប្រកួត។ ការឈ្នះ ក្នុងការប្រកួតនេះនឹងធ្វើឲ្យពួកគេនាំមុខក្រុមអង់គ្លេសវិញជាមួយនឹងពីរប្រកួតនៅសល់។
យុទ្ធនាការនៅក្របខ័ណ្ឌ Nations League របស់ក្រុមនេះ បានចាប់ផ្តើមដោយចាញ់ក្រុមបែល ហ្ស៊ិក ២-០ ក្នុងទឹកដី។ ប្រកួតបន្ទាប់ ក្រុមនេះបានស្មើនឹងក្រុមអង់គ្លេស មុនពេលយកឈ្នះក្រុម អ៊ីស្លង់ ៣-០ កាលពីថ្ងៃអាទិត្យ។
ក្រុមនេះនាំមុខមុននៅតង់ទី១ ហើយបានបន្ថែមមួយគ្រាប់ទៀតនៅនាទី៤៦។ កាលពីសប្តាហ៍មុន គឺជាលទ្ធផលល្អសម្រាប់ក្រុមដាណឺម៉ាក ខណៈពួកគេបានយកក្រុម Faroe Island ៤-០ ក្នុងទឹកដី ដោយលេងបីប្រកួតដោយគ្មានឈ្នះមួយប្រកួតសោះ។
ទម្រង់លេងក្រៅទឹកដី ក្រុមនេះមិននេះមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៨ប្រកួត ចាប់តាំងពី២០១៨។ នៅក្នុងចំណោម៨ប្រកួតនេះ ពួកគេបានស្មើត្រឹម៥ប្រកួត រួមទាំងការប្រកួត ជាមួយសាធារណរដ្ឋអៀរឡង់ ហ្សកហ្ស៊ី និងស្វីស។
ក្រុមនេះបានយកឈ្នះបីប្រកួតគឺឈ្នះក្រុមវ៉េល ហ្គីប្រាល់តា និងអ៊ីស្លង់។ លទ្ធផលនេះមិនជាល្អ ជាងក្រុមអង់គ្លេសនោះទេ ប៉ុន្តែក្រុមនេះមានប្រៀបក្នុងទឹកដីនិងទំនុកចិត្តឆ្លងកាត់លទ្ធផលឈ្នះ កាលពីថ្ងៃអាទិត្យ ហើយវាអាចនឹងធ្វើឲ្យពួកគេកាន់តែធ្វើបានល្អសម្រាប់ជំនួបនេះ៕
ទស្សនៈ England 3-1 Danmark