ក្រុមហ៊ុន Apple ត្រៀមខ្លួនបង្ហាញ iPhone 12 ចំនួន ៤ ស៊េរី

335
ចែករម្លែក

ក្រុមហ៊ុន Apple អាចនឹងប្រកាសទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៤ ស៊េរីនៅពេលដែលក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់ដោយគ្មានមនុស្សចូលរួមជាលើកដំបូងនៅថ្ងៃអង្គារទី១៣តុលានេះដើម្បីបង្ហាញនូវទូរស័ព្ទ iPhone 12។

ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះត្រូវរំពឹងថានឹងរួមបញ្ចូលប្រព័ន្ធ 5G ជាលើកដំបូង។

ហើយរបាយការណ៍នានានៅសហរដ្ឋអាម៉េរិកបានបង្ហាញថាទូរស័ព្ទអាចចេញជា៤ទំហំខុសៗគ្នារួមមានម៉ូដែលតូចជាងមុននិងថោកជាងមុនហៅថា iPhone 12 mini រួមជាមួយម៉ូដែលធម្មតាហៅថា iPhone 12 និង ម៉ូដែល Pro និង Pro Max។

សេចក្តីប្រកាសនេះធ្វើឡើងយឺតជាងមុនជាច្រើនសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុន Apple បានសារភាពកាលពីដើមឆ្នាំនេះថា ជំងឺរាតត្បាតបានប៉ះពាល់ដល់កាលវិភាគនៃការចេញទូរស័ព្ទថ្មីរបស់ខ្លួន។

លោក រូ ប៊ីខា អ្នកជំនាញខាងទូរស័ព្ទនៅវេបសាយ Uswitch.com បាននិយាយថា ការប្រកាសទូរស័ព្ទ iPhone នៅឆ្នាំនេះនឹងមិនត្រឹមគួរឱ្យចាប់អារម្មណ៍បដោយសារតែការណែនាំនូវ 5G ចំពោះឧបករណ៍ Apple ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំហំនៃទូរស័ព្ទនិងតម្លៃសក្តានុពលដែលអាចរកបានផងដែរ។

លោកនិយាយថា “ទូរស័ព្ទ iPhone 12 គឺជាស្មាតហ្វូនដែលមានសមត្ថភាព 5G ដំបូងបង្អស់ពីក្រុមហ៊ុន Apple ហើយការមកដល់របស់វាបានបើកចំហស្ទើរតែពាក់កណ្តាលនៃទីផ្សារស្មាតហ្វូនចក្រភពអង់គ្លេសចំពោះបច្ចេកវិជ្ជាថ្មីនេះ”។

ព្រឹត្តិការណ៍ពិសេសរបស់ Apple នឹងចាប់ផ្តើមនៅម៉ោង ៦ ល្ងាចថ្ងៃអង្គារនៅសហរដ្ឋអាម៉េរិក (ត្រូវនឹងម៉ោង ៥ ទៀបភ្លឺថ្ងៃពុធទី១៤តុលានៅកម្ពុជា)៕ ដោយ ៖ កញ្ញាដាលីស

ស្មាតហ្វូនថ្មី iPhone 12 នឹងប្រកាសនៅអាម៉េរិកវេលាម៉ោង ៦ ល្ងាចថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម