ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ជាយក្រុងសិរីសោភ័ណនៅប៉ែកខាងត្បូង លិច និងពាយព្យចាប់ផ្តើមរងការលិចលង់ដែរហើយ មកទល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងស្រីសោភ័ណ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកងកម្លាំងទាំង៣ប្រភេទ (កងកម្លាំងនគរបាលក្រុងសិរីសោភ័ណ សឹករងក្រុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ) ចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់នៅក្នុងសង្កាត់ អូរអំបិល ដែលរងគ្រោះ៣ភូមិដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មានភូមិសែសិន ភូមិរោងម៉ាស៊ីន ភូមិព្រហ៊ូត និងភូមិគោរដ្ឋាន ដើម្បីជម្លៀទៅរកទីទួលសុវត្ថិភាព។ ពលរដ្ឋរាប់សិបគ្រួសារត្រួសារត្រូវបានជន្លៀស ហើយនឹងកើនឡើងយ៉ាងរហ័សដល់រាប់រយគ្រួសារ ដែលរស់នៅបណ្តោយដងស្ទឹងសិរីសោភ័ណ។
ទន្ទឹមនឹងនោះ ពន្ធនាគារខេត្ត(គុក) នៅភូមិគាបសង្កាត់ទឹកថ្លា ក៏ត្រូវអន្តរាគមន៍បង្ការទប់ស្កាត់ការជ្រាប លិចធ្លាយទឹកចូលដែរ។
ឯ កន្លែងផ្សេងទៀតនៃជាយសង្កាត់៤នៃតំបន់ប្រជុំជនក្រុងក៏ត្រូវប្រកាសអោយបង្កើនការប្រុងប្រៀបនិងការប្រយ័ត្ន៕ ល