ដោយ: គ្រញូង / បាត់ដំបង: លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី១២តុលា២០២០ បានចាត់កម្លាំងចំនួន២៥២នាក់បន្តចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
លោកមេបញ្ជាការបានបញ្ជាក់ថា ក្នុងចំណោមកម្លាំងជាង២០០នាក់ លោកបានបែងចែកចុះសហការជាមួយកម្លាំងសឹករងខេត្ត ស្រុកដោយប្រើប្រាស់កម្លាំងពលកម្ម និងប្រើប្រាស់ទូកកាណូត ជួយដឹកជញ្ជូនជនចាស់ជរា កុមារ ស្ត្រីមេម៉ាយ និងសម្ភារៈផ្សេងៗ យកមកកាន់ទីទួលសុវត្ថិភាពមានសាលារៀន និងវត្តអារាម ព្រមទាំងចែកស្បៀងអាហារសម្រាប់ហូបចុកផងដែរ៕ ល
