ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំង:ក្មេងប្រុសអាយុទើបតែ១ឆ្នាំម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅកណ្តាលទន្លេពេលតាមម្តាយឪពុកទៅដាក់មង។ ហេតុការណ៍នេះ កើតឡើងនារសៀលថ្ងៃទី១២ តុលា នៅឃុំស្វាយរំពារស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ភ័ណ វិរ៉ា ទើបតែមានអាយុ១ឆ្នាំរស់នៅជាមួយម្តាយក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរីខេត្តកំពង់ឆ្នាំង ។នៅមុនពេលកើតហេតុកុមារារូបនេះបានទៅដាក់មងជាមួយម្តាយនិងឪពុក ក៍ធ្លាក់កូនទៅក្នុងទឹកដោយមិនបានដឹងភ្លាមៗទេ។ លុះពេលដឹងថាកូនធ្លាក់ទឹកក៏ចុះរាវរក ប៉ុន្តែពេលរកឃើញកូនបានបាត់បង់ជីវិតទៅហើយ៕R

