Home ព័ត៌មានជាតិ សង្គម ស្ថានភាពទឹកជំ...

ស្ថានភាពទឹកជំនន់នៅផ្នែកខាងលេីនៃស្រុកគាស់ក្រឡស្រុកបន្តិចតែផ្នែកខាង ក្រោមព្រំប្រទល់ជាប់ជាមួយស្រុកមោង ឫស្សីកំពុងទទួលរងនូវការលិចលង់លំនៅឋាននៅឡើយ

ដោយ:គ្រញូង/បាត់ដំបង ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះលោកប៉ាង ហៀងអធិការស្រុកគាស់បានឲ្យដឹងថាស្ថានភាពទឹកជំនន់នៅផ្នែកខាងលេីនៃស្រុកគាស់ក្រឡបានស្រកចុះបន្តិចតែនៅផ្នែកខាងក្រោមជាប់ព្រំប្រទល់ជាមួយស្រុកមោងឫស្សី​ប្រជាពលរដ្ឋកំពុងទទួលរងនូវការលិចលង់លំនៅឋាននៅឡើយ។

លោកអធិការស្រុកបានបញ្ជាក់ថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាត គគឹមសានស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី អៀ វត្ថា ស្នងការរងទទួលបន្ទុកដកដឹកនាំអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានដឹកនាំកម្លាំង ចុះជួយសង្រ្គោះនិងដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្ភារ:និងសត្វចិញ្ចចឹមផងដែរទៅកាន់ទីទួលសុវត្ថិភាពនិងផ្តល់អំណោយជូនប្រពលរដ្ឋរងគ្រោះនៅទីនោះផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular