មេដឹកនាំប្រឆាំងម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានចូលគាត់ស្តេចកាលពីថ្ងៃអង្គារទី១៣តុលា ក្នុងបំណងបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយលោកអះអាងថា លោកកៀរគរប្រមូលបានសម្លេងគាំទ្រភាគច្រើននៅក្នុងសភា។
អាន់វ៉ា បាននិយាយកាលពីសប្តាហ៍មុនថាលោកនឹងថ្វាយព្រះមហាក្សត្រនូវភស្តុងតាងជាឯកសារ«រឹងមាំនិងគួរអោយជឿទុកចិត្ត»ស្តីពីការគាំទ្ររបស់សមាជិកសភា ដែលនឹងអនុញ្ញាតអោយលោកបណ្តេញនាយករដ្ឋមន្ត្រី មូយីតឌីន យ៉ាសស៊ីន ចេញពីតំណែង។
អតីតនាយករដ្ឋមន្ត្រីរង់ចាំចូលកាន់តំណែងយូរបំផុតរូបនេះ បានចំណាយពេលប្រមាណ១ម៉ោងនៅក្នុងវាំងមុនពេលចាកចេញ និងមិនបាននិយាយទៅកាន់អ្នកយកព័ត៌មានដែលរង់ចាំនៅខាងក្រៅទេតែលោកសន្យាថានឹងធ្វើសេចក្តីប្រកាសសំខាន់មួយនៅពេលរសៀល។
ក្នុងពេលជាមួយគ្នា លោក មូយីតឌីន យ៉ាសស៊ីន ដែលបានចូលកាន់តំណែងកាលពីខែមីនា ក្រោយរកបានសមាជិកសភាគាំទ្រគ្រប់គ្រាន់ដើម្បីបណ្តេញសម្ពន្ធភាពកែទំរង់របស់អាន់វ៉ានិងលោកមហាធៀ ចេញពីអំណាច បានច្រានចោលការអះអាងរបស់លោកអាន់វ៉ាស្តីពីរកបានសម្លេងគាំទ្រភាគច្រើន។
លោក មូយីតឌីន បច្ចុប្បន្នកំពុងដឹកនាំរដ្ឋាភិបាលជាមួយនឹងការគាំទ្រពីសភាក្នុងសម្លេងភាគច្រើនតិចតួច ហើយខិតខំរក្សាអំណាចចំពេលប្រទេសជួបវិបត្តិជំងឺកូវីដ១៩និងការដណ្តើមអំណាចនៅក្នុងក្រុមចម្រុះរបស់លោក។
សម្ពន្ធមិត្តនៅក្នុងក្រុមចំរុះរបស់លោក មូយីតឌីណ បានច្រានចោលការអះអាងរបស់លោកអាន់វ៉ានិងបានហៅលោកថា«មនុស្សចង្រៃបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ»ដែលស្វះស្វែងដណ្តើមអំណាចនៅពេលប្រទេសជាតិតស៊ូនឹងជំងឺឆ្លងកូវីដ១៩។
មុនចាកចេញពីផ្ទះកាលពីព្រឹកថ្ងៃអង្គារ អាន់វ៉ាបានថតរូបជាមួយប្រពន្ធនិងបង្ហោះវា ជាមួយនឹងអក្សរថា«សង្ឃឹមថាវានឹងជាការងាររលូនមួយនិងបន្ទាប់ពីចាកចេញពីព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃ១៣តុលា លោកបាននិយាថាលោកនឹងធ្វើការប្រកាសដ៏សំខាន់មួយនៅពេលរសៀល៕ប្រែសម្រួល៖វាសនា
មេដឹកនាំប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម ថតជាមួយប្រពន្ធមុនចេញទៅគាល់ស្តេច
លោកអាន់វ៉ា អ៊ីប្រាហ៊ីម អះអាងថានឹងធ្វើសេចក្តីប្រកាសសំខាន់មួយនៅរសៀលថ្ងៃអង្គារក្រោយចូលគាល់ស្តេច