ដោយ:គ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់និងសួរសុខទុក្ខ
ប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយទឹកជំនន់នៅស្រុកគាស់ក្រឡព្រមទាំងបានយកអំណោយរបស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅចែកជូនប្រជាពលរដ្ឋដែលបានសង្គ្រោះមកទីទួលសុវត្ថិភាពនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង។
លោក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបញ្ជាក់ថាស្រុកគាស់ក្រឡគឺជាស្រុកមួយស្ថិតក្នុងចំណោម ស្រុក ក្រុងទាំង១៤នៃខេត្តបាត់ដំបង ដែលតែងតែទទួលរងនូវគ្រោះមហន្តរាយរីងស្ងួតតែពេលនេះឆ្នាំ២០២០បែរជាទទួលរងគ្រោះដោយទឹកជំនន់នាពេលនេះជាពិសេសបានធ្វើឲ្យប៉ះពាល់ខ្លាំងនៅក្នុងឃុំហប់ រហូតដល់មានការលិចលង់ផ្ទះពលរដ្ឋចំនួន៧៩គ្រួសារ ដោយត្រូវបានអាជ្ញាធរនិងកងកម្លាំងទាំង៣ បានជួយអន្តរាគមន៍និងយកមកកាន់ទីទួលសុវត្ថិភាពដោយមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕/b