រថយន្តដឹកដីបើកប្រជែងគ្នាវាក់នឹងរថយន្តមួយគ្រឿងទៀតបួងចង្កូតឡើងសួនទ្រូងផ្លូវ

99
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តដឹកដី២គ្រឿងបានបើកប្រជែងគ្នាវាក់នឹងរថយន្ត ដឹកថ្មមួយគ្រឿងឈប់ចតលើដងផ្លូវបួងចង្កូតជ្រុលឡើងលើ សួន ទ្រូងផ្លូវ និងមួយគ្រឿងទៀត គេចទៅបាត់។ កាលពីវេលាម៉ោង ១០និង៣០ព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២០ នៅចំណុច មហាវិថីឈ្នះឈ្នះ ក្នុងភូមិ កប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

រថយន្ត ដែលបានដែលបើកឡើងសួន ម៉ាកហ៊ី យ៉ាន់ដាយមានលេខ សំគាល់ B.៥៩និងមានស្លាកលេខ ព្រះសីហនុ ៣A.៣៣២៨ ដែលគេអះអាងថា ជារថយន្ត ដឹកដីរបស់លោកឧកញ៉ា ញឹក ផន ហៅកៅ បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ដឹកដី មួយគ្រឿង ខាងលើ បានធ្វើដំណើរ តាមមហាវីថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿន និងបានបើកជែង រថយន្ត ដឹកដីមួយគ្រឿង ទៀតខណះឡើងវ៉ា វាក់នឹង រថយន្ត ដឹកថ្មមួយគ្រឿង ដែលបែកកង់ឈប់ចតលើទ្រូងផ្លូវ ជាហេតុ ធ្វើអោយរថយន្ត ដឹកដីខាងលើនោះ ទាញចង្កូតគេចឡើង សួនច្បារទ្រូងផ្លូវ បុក រះកូនឈើនិងបង្គោលគ្រឹះប៉ាណូផ្សាយពាណិជ្ជកម្មរលើងកលជាប់ទៅមុខ លែង រួច។ ចំណែករថយន្តដឹកដី មួយគ្រឿង ទៀតបានបើកទៅបាត់។

អ្នកបើកបរ បានអោយដឹងថាផ្ទុយគ្នាថា មូលហេតុ ដែលជួបគ្រោះថ្នាក់ ដោយសារតែ រថយន្តដឹកដីមួយគ្រឿងទៀតបើកជែងមកបុក រថយន្តរបស់ខ្លួនខណះពេល ដែលបង្អង់ល្បឿនព្រោះមានរថយន្តដឹកថ្មបែកកង់ឈប់ចតនៅពីមុខជាហេតុបណ្តាលអោយជ្រុលចង្កូតឡើងសួនតែម្តង។បន្ទាប់ពីគ្រោះថ្នាក់ គេឃើញ មេការ រថយន្ត ក៍បានយកគ្រឿងចក្រមួយគ្រឿង មកកាយដីទំលាក់ពីលើរថយន្ត និង បានយករថយន្តដីមួយគ្រឿងទៀតមកអូសចេញ។ដោយសារតែ រថយន្ត នោះបំផ្លាញទ្រព្យសម្បត្តិសាធារណះ នគរបាលចរាចរណ៍ក៍បាននាំយករថយន្ត នោះ ទៅទុកនៅស្នាក់ការនគរបាលនៅក្រោមស្ពានព្រែកព្នៅ ដើម្បីដោះស្រាយសងការខូចខាត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម