ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបស់ខ្លួននៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។
ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១២តុលា២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចផ្ទះសំណាក់សុខថៃសាន្តចន្លោះបង្គោលគីឡូម៉ែត្រ (88-89)ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងក្នុងទិសដៅស្របគ្នា។
នៅក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ។
តែនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះផងដែរជនរងគ្រោះអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តមិនត្រូវបានគេឲ្យដឹងឈ្មោះនិងអាស័យដ្ឋានស្នាក់នៅនោះឡើយ ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយបុរសម្នាក់បានរងរបួសធ្ងន់និងរងការ ខូចខាតម៉ូតូ ០១គ្រឿង និងរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ៕/b