ដោយៈ សុផានីតា / កោះកុង៖ មន្ត្រីប្រតិបត្តិការ ផ្នែកកិច្ចការចុះឈ្មោះបោះឆ្នោត របស់លេខាធិការដ្ឋានគណៈកម្មាធិការ រៀបចំការបោះឆ្នោត (លគធ/ខប) ខេត្តកោះកុង បានបង្ហាញថាៈ រយៈពេល ១២ ថ្ងៃនេះ មានប្រជាពលរដ្ឋ ២.៤៥៩ នាក់ នៅទូទាំងខេត្ត បានមកចុះឈ្មោះបោះឆ្នោតថ្មី នៅការិយាល័យនីមួយៗ ស្របពេលអាកាសធាតុ ផ្តល់អំណោយផលល្អ បើធៀបនឹងខេត្តពោធិសាត់ និងខេត្តបាត់ដំបង រងគ្រោះជំនន់ទឹកភ្លៀង។
កញ្ញា រស់ សុគន្ធាវ៉ើន សមាជិកាផ្នែកប្រតិបត្តិការ ចុះឈ្មោះបោះឆ្នោត នៃលគធ/ខប ខេត្តកោះកុងបានឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា គិតចាប់ពីថ្ងៃទី១ តុលា ដល់ថ្ងៃទី១២ ខែតុលា លគធ/ខប ខេត្តកោះកុង បានទទួលចុះឈ្មោះប្រជាពល រដ្ឋ សរុប ២.៤៥៩ នាក់ហើយ ដោយពួកគាត់ បានបំពេញតួនាទី បំពេញភារកិច្ចរបស់ខ្លួន នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ២៩ ការិយាល័យ ដែលកំពុងបើកទ្វារ រង់ចាំផ្តល់សេវា។
កញ្ញា រស់ សុគន្ធវ៉ើន បានបន្ថែមថាៈ ក្នុងនោះមានអ្នកផ្ទេរចូល ចំនួន ៥៤០ នាក់ ស្លាប់ និងផ្ទេរចេញចំនួន ២៧៥ នាក់ ទន្ទឹមនោះដែរ ពុំទាន់ទទួលបានបណ្តឹង ពីភាគីណាមួយ នៅឡើយទេ ដោយមន្ត្រី បានអនុវត្ត តាមគោលការណ៍ នីតិវិធីចុះឈ្មោះបោះឆ្នោត ក៏ដូចជា ស្ថិតក្រោមការតាមដានឃ្លាំមើលរបស់គណបក្សនយោបាយ។
ចំពោះស្ថានភាពអាកាសធាតុវិញ ក៏ផ្តល់អំណោយផលល្អ ពុំលំបាកច្រើនអ្វីនោះទេ បើធៀបនឹងខេត្ត ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង ប៉ុន្តែបញ្ហាប្រឈម មូលដ្ឋាន ឃុំមួយចំនួន នៅស្រុកស្រែអំបិល និងស្រុកថ្មបាំង គ្មានសេវាទូរស័ព្ទ ដើម្បីបញ្ចូនទិន្នន័យ ដែលបានមកពីចុះឈ្មោះ។
មន្ត្រីប្រតិបត្តិការ ផ្នែកកិច្ចការចុះឈ្មោះបោះឆ្នោត របស់ លគធ/ខប ខេត្តកោះកុង ក៏នៅតែជំរុញឱ្យពលរដ្ឋ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ចាំបាច់មកបំពេញ កាតព្វកិច្ចរបស់ខ្លួន ឱ្យបានគ្រប់ៗគ្នា ដើម្បីដំណើរការចុះឈ្មោះ ប្រព្រឹត្តបានដោយជោគជ័យ។ ក្នុងចំណោមមេឃុំ និងចៅសង្កាត់ដទៃ ក្នុងខេត្តកោះកុង គឺលោក លឹម ឌី ចៅសង្កាត់ដងទង់ ចាត់ទុកថាៈ ការចុះឈ្មោះបោះឆ្នោត គឺមានសារៈសំខាន់ ដូច្នេះយុវជន និងពលរដ្ឋ ដែលគ្រប់អាយុ ១៨ឆ្នាំ ត្រូវចូលរួមបំពេញ កាតព្វកិច្ចរបស់ខ្លួន បានឱ្យល្អ ដើម្បីជាពលរដ្ឋគំរូ។ លោកបានអះអាងថាៈ លោកបានយកចិត្តទុកដាក់ ជួយសម្របសម្រួល កិច្ចទំនាក់ទំនងផ្នែករដ្ឋបាល និងដាក់កម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជុំវិញការិយាល័យ ចុះឈ្មោះបោះឆ្នោត ដើម្បីបើកភ្លើងខៀវ ឱ្យដំណើរការចុះឈ្មោះ ប្រព្រឹត្តទៅដោយរលូន។
១២ ថ្ងៃមកនេះ អ្នកមកចុះឈ្មោះបោះឆ្នោតថ្មី នៅក្នុងមូលដ្ឋានរបស់លោក ភាគច្រើន ជាកម្មករ កម្មការិនីរោងចក្រ គ្រប់អាយុ ១៨ឆ្នាំ អ្នកចំណាកស្រុក ពីខេត្តដទៃ មកប្រកបការងាររកស៊ីផ្សេងៗ និងអតីតពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ។
ខេត្តកោះកុង មានពលរដ្ឋ ដែលត្រៀមនឹងមកចុះឈ្មោះបោះឆ្នោតថ្មី សរុបជិត ៣ ពាន់នាក់ល ុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១.២០៥ នាក់ និងមានមន្ត្រីសរុប ១១០ នាក់ កំពុងរង់ចាំទទួលផ្តល់សេវា តាមម៉ោងបម្រើការងារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងនោះក៏មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិតេយ្យ ឈរឈ្មោះអង្កេតការណ៍ តាមដានឃ្លាំមើលផងដែរ៕/b /V
ដោយ:សុផានីតា/កោះកុង៖ មន្រ្តីប្រតិបត្តិការផ្នែកកិច្ចការចុះឈ្មោះបោះឆ្នោតរបស់លេខាធិការដ្ឋានគជបខេត្តកោះកុង បង្ហាញថា រយៈពេល១២ថ្ងៃនេះ មានប្រជាពលរដ្ឋ២.៤៥៩នាក់នៅទូទាំងខេត្ត បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅការិយាល័យនីមួយៗ ស្របពេលអាកាសធាតុផ្តល់អំណោយផលល្អ បើធៀបនឹងខេត្តពោធិសាត់ និងខេត្តបាត់ដំបងរងគ្រោះជំនន់ទឹកភ្លៀង។
កញ្ញា រស់ សុគន្ធាវ៉ើន សមាជិកាផ្នែកប្រតិបត្តិការចុះបោះឆ្នោតនៃលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យដឹងព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា គិតចាប់ពីថ្ងៃទី១ តុលា ដល់ថ្ងៃទី១២ ខែតុលា គជបខេត្តបានទទួលចុះឈ្មោះប្រជាពលរដ្ឋសរុប២.៤៥៩នាក់ហើយ ដោយពួកគាត់បានបំពេញតួនាទីបំពេញភារកិច្ចរបស់ខ្លួននៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន២៩ការិយាល័យដែលកំពុងបើកទ្វាររង់ចាំផ្តល់សេវា។
កញ្ញា រស់ សុគន្ធវ៉ើន បានបន្ថែមថា ក្នុងនោះមានអ្នកផ្ទេរចូលចំនួន៥៤០នាក់ ស្លាប់ និងផ្ទេរចេញចំនួន២៧៥នាក់ ទន្ទឹមនោះដែរពុំទាន់ទទួលបានបណ្តឹងពីភាគីណាមួយនៅឡើយទេ ដោយមន្រ្តីបានអនុវត្តតាមគោលការណ៍នីតិវិធីចុះឈ្មោះបោះឆ្នោត ក៏ដូចជាស្ថិតក្រោមការតាមដានឃ្លាំមើលរបស់គណបក្សនយោបាយ។
ចំពោះស្ថានភាពអាកាសធាតុវិញ ក៏ផ្តល់អំណោយផលល្អពុំលំបាកច្រើនអ្វីនោះទេ បើធៀបនឹងខេត្តដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង ប៉ុន្តែបញ្ហាប្រឈមមូលដ្ឋានឃុំមួយចំនួននៅស្រុកស្រែអំបិល និងស្រុកថ្មបាំង គ្មានសេវាទូរស័ព្ទ ដើម្បីបញ្ចូនទិន្នន័យដែលបានមកពីចុះឈ្មោះ។
មន្រ្តីប្រតិបត្តិការផ្នែកកិច្ចការចុះឈ្មោះបោះឆ្នោតរបស់លេខាធិការដ្ឋានគជបខេត្តកោះកុង ក៏នៅតែជំរុញឱ្យពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ចាំបាច់មកបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីដំណើរការចុះឈ្មោះប្រព្រឹត្តបានដោយជោគជ័យ។
ក្នុងចំណោមមេឃុំ និងចៅសង្កាត់ដ៏ទៃក្នុងខេត្តកោះកុង គឺលោក លឹម ឌី ចៅសង្កាត់ដងទង់ ចាត់ទុកថា ការចុះឈ្មោះបោះឆ្នោត គឺមានសារៈសំខាន់ដូច្នេះយុវជន និងពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនបានឱ្យល្អ ដើម្បីជាពលរដ្ឋគំរូ។ ដោយលោកអះអាងថា លោកបានយកចិត្តទុកដាក់ជួយសម្របសម្រួលកិច្ចទំនាក់ទំនងផ្នែករដ្ឋបាល និងដាក់កម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជុំវិញការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកភ្លើងខៀវឱ្យដំណើរចុះឈ្មោះប្រព្រឹត្តទៅដោយរលូន។
១២ថ្ងៃមកនេះ អ្នកមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងមូលដ្ឋានរបស់លោក ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រគ្រប់អាយុ១៨ឆ្នាំ អ្នកចំណាកស្រុកពីខេត្តដ៏ទៃមកប្រកបការងាររកស៊ីផ្សេងៗ និងអតីតពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។
ខេត្តកោះកុង មានពលរដ្ឋដែលត្រៀមនឹងមកចុះឈ្មោះបោះឆ្នោតថ្មីសរុបជិត៣ពាន់នាក់ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១.២០៥នាក់ និងមានមន្រ្តីសរុប១១០នាក់ កំពុងរង់ចាំទទួលផ្តល់សេវាតាមម៉ោងបម្រើការងារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងនោះក៏មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិតេយ្យឈរឈ្មោះអង្កេតការណ៍តាមដានឃ្លាំមើលផងដែរ៕/b