រដ្ឋមន្ត្រីធនធានទឹកឈរបញ្ជាផ្ទាល់ដើម្បីការពារទំនប់សណ្តរស្ទឹង

187
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម បង្កើនការការពារទំនប់សណ្តរ ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីនិងខេត្តកណ្តាល បន្ទាប់ពីកម្ពស់ទឹកឡើង ហួសកម្រិតរក្សាទុក ក្នុងពេលមានព្យុះថ្មីកើតឡើងជាបន្តបន្ទាប់និងមានឥទ្ធិ ពល ដល់ប្រទេសកម្ពុជា។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិ យម នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០រួម ជាមួយ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបានចុះពិនិត្យ និង បញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរ ស្ទឹងព្រែកត្នោត ដែលកំពុងប្រឈមពីជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្រ្តភាគ និរតី រាជធានី ភ្នំពេញ និងខេត្តកណ្តាល ។

ស្ថានភាពទឹកនៅទំនប់ អាងទឹក ៧មករា នាព្រឹកថ្ងៃទី១៣ខែតុលា មានកម្ព ស់ ៩.៨០ម៉ែត្រ ធៀបនឹង ថ្ងៃ ម្សិលមិញមានការកើនឡើង០.៤៥ ម៉ែត្របន្ថែម ពីលើ កម្ពស់ឲ្យ មានការ ប្រុងប្រយ័ត្ន៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹង ខ្នង ទំនប់នៅតាមទីទំនាបមួយចំនួន ។

ពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួងបាននិងកំពុងខិតខំជួសជុល បិតរូងនាគដែលបានលេចធ្លាយទឹកជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រ លើ កកម្ពស់តួទំនប់ និង បង្ហាប់ខ្នងទំនប់ ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ ខ្នង ទំនប់។

នៅក្នុងឱកាសខាងលើលោករដ្ឋមន្ត្រីបានផ្តល់សំបកបាវចំនួន៣.០០០ ជូន ទៅលោកស្រីគឹម ញឹម អភិបាលខណ្ឌដង្កោ សម្រាប់ចូលរួមទប់ស្កាត់លំហូរទឹក លើតួ ទំនប់។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជូនក្រុមការងារបច្ចេកទេសទៅ កាន់ទំនប់៧មករាតាំងពីថ្ងៃទី៥ខែតុលា ដោយ ប្រើប្រាស់ គ្រឿង ចក្រ ធុន ធ្ងន់ ចំនួន ២៧គ្រឿងនិងកម្លាំងប្រចាំការ២៤ម៉ោងដើម្បីការពារទំនប់សណ្តរស្ទឹង ព្រែ កត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលកំពុងយាយីពីទឹកជំនន់ស្ទឹង ព្រែកត្នោត។

ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទ្វារទឹក រលាំងជ្រៃ ដែលទីតាំងនៅឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្ពស់ ៧.៦៦ម៉ែត្រដោយបានបើកទ្វារទឹកចំនួន៥។ ឯនៅស្ទឹងពាមឃ្លែ ទឹកមានកម្ពស់ ៧.៤០ម៉ែត្រ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម