ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានការផ្តោតអារម្មណ៍ខ្លាំងឡើងលើគុណភាពដើម្បីជម្នះលើភាពមិនប្រាកដប្រជាដែលកើនឡើងរបស់ពិភពលោក ខណៈដែលលោកបានចាប់ផ្តើមដំណើរពិនិត្យមើលរោងចក្រថាមពលមួយនៅខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួបានឱ្យដឹងថាមេដឹកនាំចិនរូបនេះ បានថ្លែងលើកទឹកចិត្តសម្រាប់អ្វីដែលហៅថា”ខ្លួនទីពឹងខ្លួន” កាលពីថ្ងៃចន្ទទី១២ខែតុលា ក្នុងដំណើរពិនិត្យមើលរោងចក្រមួយនៃក្រុមហ៊ុនChaozhou Three-Circle Group Co. ។
លោកបានប្រាប់ក្រុមកម្មករនៅក្រុមហ៊ុនដែលផលិតសេរ៉ាមិចទំនើបសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទធំៗនៅប្រទេសចិនដើម្បីស្វែងយល់ពីគោលបំណងរបស់ថ្នាក់ដឹកនាំនិងយុទ្ធសាស្ត្រសំខាន់ៗរបស់ចិន។
លោក ស៊ី ជីនពីង បាននិយាយថាបច្ចុប្បន្ន យើងកំពុងជួបការផ្លាស់ប្តូរដែលយើងមិនបានឃើញអស់មួយសតវត្សរ៍ហើយ យើងចាំបាច់ត្រូវដើរលើមាគ៌ាឆ្ពោះទៅរកភាពជឿជាក់លើខ្លួនឯងក្នុងការបង្កើនគុណភាពខ្ពស់ជាងនេះ”។
ដំណើរទស្សនកិច្ចកាត់តំបន់ដីសណ្តទន្លេPearlនេះត្រូវបានរំពឹងថានឹងជួយជំរុញផែនការនៃតំបន់ឆកសមុទ្រឬហៅGreater Bay Areaរបស់លោកស៊ី ជីនពីងដើម្បីកសាងតំបន់នេះឱ្យទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាពិភពលោក៕ប្រែសម្រួល៖សុខា/sn

ស៊ី បក់ដៃទៅកាន់ប្រជាជន ក្នុងពេលចុះទៅក្រុង ចាវចូ ក្នុងខេត្តក្វាងទុងកាលពីថ្ងៃ១២តុលា